អំពីយើង

អង្គការណាសា (NASA) នឹងនាំឲ្យយើងស្គាល់ពីភពភ្លុយតុងជាមួយឧបករណ៍ថ្មី

          ភ្លុយតុង ត្រូវបានគេស្គាល់ថាគឺជាភពដែលតូចជាងគេបំផុតក្នុងប្រព័ន្ធព្រះអាទិត្យ និងជាភពទី៩ផងដែរ។ ភពភ្លុយតុង គឺត្រជាក់ខ្លាំងណាស់ សីតុណ្ហាភាពនៅលើភពភ្លុយតុងគឺពី​ 375 ទៅ 400 អង្សារក្រោមសូន្យ។ ភពភ្លុយតុង គឺនៅឆ្ងាយពីភពផែនដី ដែលអ្នកវិទ្យាសាស្ត្រអាចដឹងតិចតួចបំផុតពីវា ហើយភពនេះត្រូវបានគ្រប់ដណ្ដប់ដោយទឹកកក។ ភពភ្លុយតុង ទទួលបានពន្លឺព្រះអាទិត្យតិចជាភពផែនដី តែវាមិនងងឹតដូចដែលយើងគិតនោះទេ។ ប្រសិនបើយើងចេញទៅខាងក្រៅនៅពេលថ្ងៃច្បាស់ ពិពភលោកនៅជុំវិញយើងនឹងទៅជាស្រអាប់ដូចនៅលើផ្ទៃរបស់ភពភ្លុយតុង។
          ភពភ្លុយតុងតែងតែនៅកន្លែងមួយ ហើយអង្គការណាសា (NASA)​​ ចង់ឲ្យអ្នកឃើញនូវទិដ្ឋភាពនោះ ដោយប្រើធាតុក្រាហ្វិកអន្តរកម្មថ្មី ដែលផ្ដល់នូវពេលវេលាបប្រហាក់ប្រហែលទៅនឹងទីតាំងរបស់អ្នក។ ចេញក្រៅ ហើយអ្នកនឹងបានឃើញថាភពភ្លុយតុងដូចអ្វី! ថតរូប ហើយនឹងចែករំលែកវានៅលើបណ្ដាញសង្គមជាមួយភពភ្លុយតុង។ ពួកយើងនឹងបញ្ជាក់ពីចំនួននៃការបាញ់ប្រហារ​ គួរឲ្យចាប់អារម្មណ៍បំផុតពីជុំវិញពិភពលោក ហើយនិង រៀបចំរូបថតរបស់អ្នកទៅជារូបភាពគំនូរវិចិត្រនៃភ្លុយតុង ហើយព្រះច័ន្ទនឹងបង្ហាញខ្លួននៅខែសីហា។

          បន្ទាប់ពីធ្វើដំណើរជាង៩ឆ្នាំ នឹងត្រូវឆ្លងកាត់ជើងមេឃថ្មីដែលមានចំងាយប្រមាណ ៧​ ៨០០ ម៉ាយ (១២​​ ៥០០គីឡួម៉ែត) នៅពីលើផ្ទៃរបស់ភពភ្លុយតុង ដែលកំពុងឈានជិតដល់នៅម៉ោង ៧ៈ៤៩​am នៅថ្ងៃអង្គារ ទី១៤ ខែកក្កដា។
          បេសកកម្មជើងមេឃថ្មី​ (New Horizons) គឺជាកម្មវិធីព្រំដែនថ្មី (New Frontiers) ជាលើកដំបូងរបស់អង្គការណាសា (NASA)។

         - រូបភាពដោយអង្គការណាសា​ (NASA)
         - បកប្រែអត្ថបទដោយ សេន​ ចាន់ដារ៉ា

Post a Comment

0 Comments