អំពីយើង

តើអ្វីដែលចាស់ជាងគេក្នុងការចងចាំរបស់អ្នក?

ប្រភពរូបភាព:http://themrsite.com/blog/2012/09/neuromarketing-a-blessing-or-brainwashing/
(ប្រភពរូបភាព:http://themrsite.com/blog/2012/09/neuromarketing-a-blessing-or-brainwashing/)
តើអ្វីដែលចាស់ជាងគេក្នុងការចងចាំរបស់អ្នក? លោកអ្នកអាចធ្មិចភ្នែករួចស្រម៉ែមួយសន្ទុះ នូវអ្វីដែលធ្លាប់កើតឡើងចំពោះអ្នកកាលពីអ្នកនៅក្មេង។​ តើអ្វីដែលអ្នកចងចាំ? អ្វីគ្រប់យ៉ាងដែលយើងស្ដាប់ មើលឃើញ ប៉ះ និង ធ្វើ គឺយើងតែងតែរក្សាទុកក្នុងខួរក្បាលរបស់យើង ប៉ុន្តែ
ខួរក្បាលរបស់យើងបានបែងចែកជាពីរតំបន់គឺ Conscious និង Sub-Conscious។
ប្រភពរូបភាព:http://www.wikihow.com/Stop-Feeling-Self-Conscious
(ប្រភពរូបភាព: http://www.wikihow.com/Stop-Feeling-Self-Conscious)
Conscious គឺជាអ្វីដែលយើងចងចាំរយះពេលយូរ តាមរយះការប៉ះ ការមើលឃើញ ការស្ដាប់លឺជាដើម ដួចជាពេលដែលយើងនៅក្មេងយើងបានធ្វើអ្វីមួយ ឫក៏បានទៅកន្លែងណាមួយ លុះពេលដែលអ្នកធំឡើង ហើយអ្នកចងចាំរឿងនោះរហូត ទោះបីជាអ្នកមានវ័យកាន់តែជរាក៏ដោយ។ ឧទាហរណ៍មានស្ត្រីម្នាក់កាលពីគាត់នៅក្មេងឪពុកម្ដាយរបស់គាត់តែងតែឲ្យគាត់ទៅផ្សារទិញឥវ៉ាន់ម្នាក់ឯង ហើយក៏មានយុវជនម្នាក់មកចាប់ដៃគាត់ទៅបំរុងធ្វើបាប ស្រាប់តែមានបុរសម្នាក់រាងចំណាស់បន្តិច បានមកជួយគាត់ពីយុវជនចំណាស់ម្នាក់នោះ ហើយទិដ្ឋភាពនោះក៏ដក់ជាប់នៅក្នុងខួរក្បាលរបស់គាត់រហូតដល់គាត់ចម្រើនវ័យឡើង។ តើមានអ្វីកើតឡើងនៅពេលដែលគាត់ធំឡើង? គឺគាត់បានយកបុរសចំណាស់ម្នាក់នោះធ្វើជាស្វាមី ពីព្រោះនៅក្នុងការចងចាំរបស់គាត់ យុវជនគឺគួរឲ្យខ្លាច យុវជនជាមនុស្សចិត្តអាក្រក់ កាចសាហាវ ប៉ុន្តែមនុស្សចាស់គឺជាសុភាពបុរស ក្លាហាន ស្លូតបូត សុភាពរាបសា ទន់ភ្លន់ ស្មោះត្រង់ជាងយុវជន នេះហើយគឺជា Conscious ព្រោះយើងអាចចងចាំតាំងពីយើងនៅក្មេងរហូតដល់ធំឡើង។
ប្រភពរូបភាព:http://propelu.com/1375/how-your-subconscious-mind-affects-your-goals/
(ប្រភពរូបភាព: http://propelu.com/1375/how-your-subconscious-mind-affects-your-goals/)
Sub-Conscious គឺជាការចងចាំរយះពេលខ្លី ឫក៏យើងមិនអាចចងចាំបាន ប៉ុន្តែវាមានឥទ្ធិពលនៅក្នុងខួរក្បាលរបស់យើង។ ការចងចាំបែបនេះគឺយើងចងចាំមួយភ្លែតហើយភ្លេចវិញ គឺដូចជាការសុបិន្តអញ្ចឹង នៅពេលដែលអ្នកគេងលក់ អ្នកអាចសុបិន្ត ហើយពេលភ្ញាក់ឡើងអ្នកអាចភ្លេចនូវរឿងដែលអ្នកបានសុបិន្តនោះ ប៉ុន្តែក៏មានអ្នកខ្លះអាចចងចាំការសុបិន្តនោះបានច្បាស់ដែរ។ យើងអាចនិយាយបានទៀតថា ដូចជានៅពេលអ្នកបានជួបហេតុការណ៍អ្វីមួយ ឫយើងបានធ្វើអ្វីមួយ ឫក៏យើងធ្លាប់បានទៅកន្លែងណាមួយ លុះពេលក្រោយមក អ្នកបានទៅជួបហេតុការណ៍នោះម្ដងទៀត ឫទៅកន្លែងនោះម្ដងទៀត តែអ្នកមិនបានចាំច្បាស់ទេ ថាអ្នកធ្លាប់មកទីនេះ ប៉ុន្តែអ្នកមានអារមណ៍ប្រហាក់ប្រហែលដូចជាធ្លាប់មកទីនេះ ហើយការធ្វើស្តាយតាមគេក៏ជា Sub-Conscious ដែរ ដូចជាអ្នកឃើញស្តាយនរណាម្នាក់ស្អាត ឫក៏អ្នកធ្វើស្តាយតាមតារាណាម្នាក់ដែលល្បីដូចជាម៉ូតសក់ ស្តាយសំលៀកបំពា់ និង ការតែងខ្លួនជាដើម។​

Post a Comment

0 Comments