អំពីយើង

ចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋដែលចូលរួមពិធីបិទកីឡាជាតិលើកទី១

ភ្នំពេញ៖ ពិធីបិទការប្រកួតកីឡាថ្នាក់ជាតិលើកទី១ បានបញ្ចប់ហើយ កាលពីប្រលប់ថ្ងៃទី ០៥ ខែវិច្ឆិកា        ​ឆ្នាំ២០១៦ ដែលមានការអញ្ជើញចូលរួមយ៉ាងខ្ពស់បីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាច្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អ្នកមុខអ្នកកា និងប្រជាពលរដ្ឋសរុបប្រមាណជាង ៥ ម៉ឺននាក់ ។ នៅក្នុងឱកាសនោះប្រជាពលរដ្ឋអ្នកដែលចូលរួមក៏បានសម្តែងនូវអារម្មណ៍រំភើប សប្បាយរីករាយដែលបានចូលរួមក្នុងពធីបិតការប្រកួតកីឡាថ្នាក់ជាតិលើកទី១នេះ។ ទោះជាយ៉ាងនេះក្តីប្អូននៅតែមានការគាំទ្រយ៉ាងពេញទំហឹង ចំពោះកីឡាករ កីឡាការិនី ដែលបានធ្វើឲ្យក្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងលើប្រភេទកីឡាទាំងអស់ ពិសេសគឺកីឡាបាល់ទាត់។ សូមបញ្ជាក់ផងដែរថា៖ ការប្រកួតកីឡាថ្នាក់ជាតិលើកទី១នេះ ត្រូវបានបើកជាផ្លូវការម្តងរួចមកហើយកាលពីថ្ងៃទី២៨ ខែតុលា​ ហើយរហូតដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលជាប្រវត្តិសាស្រ្តរបស់កម្ពុជា និងបន្តឆ្ពោះទៅកាន់ SER GAME ឆ្នាំ២០២៣ ខាងមុខដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ព័ត៌មានលម្អិតសូមទស្សនាវីដេអូខាងក្រោម៖https://youtu.be/9HD5IiMmtQQ

Post a Comment

0 Comments