អំពីយើង

សម្រស់ដ៏អស្ចារ្យនៃសណ្ឋាគារដែលបានជាប់ចំណាត់ថ្នាក់លេខ១នៅលើពិភពលោក



  • សណ្ឋាគារ Gili Lankanfushi ដែលស្ថិតនៅលើកោះ Lankanfushi នៃប្រទេស ម៉ាល់ឌីវ ត្រូវបានចាត់ចូលជាសណ្ឋាគារ លំដាប់ថ្នាក់លេខ១ លើពិភពលោក
  • សណ្ឋាគារនេះ មានវីឡាសរុប ទាំងអស់មាន ចំនួន៤៥ 
  • លើសពីនេះទៅទៀត សណ្ឋាគារមានគោលការណ៍មួយដែល អាចឲ្យភ្ងៀវទេសចរណ៍សប្បាយរីករាយ និង សេវាកម្មរហ័សទាន់ចិត្ត
បរទេស៖ នាពេលថ្មីៗនេះ TripAdvisor ដែលជាវេបសាយ ទេសចរណ៍ដ៏ ធំមួយបាន បង្ហាញពី ទីតាំង សណ្ឋាគារលេខ១ នៅក្នុងពិភពលោក។ ដែលវាជា ទីតាំងមួយមាន សម្រស់ធម្មជាតិ ដ៏ស្រស់ស្អាត ហើយត្រូវបាន មនុស្សជាច្រើន ចាត់ទុកថា ជាឋានសួគ៍ នៅលើពិភពលោក នេះតែម្តង។

យោងតាមរបាយការណ៍ របស់វេបសាយ TripAdvisor បានបង្ហាញ ឲ្យដឹងថា សណ្ឋាគារ Gili Lankanfushi ដែលស្ថិតនៅលើកោះ Lankanfushi នៃប្រទេស ម៉ាល់ឌីវ ត្រូវបានក្រុមហ៊ុន វេបសាយដ៏ ធំមួយនេះ ចាត់បញ្ចូលជា សណ្ឋាគារលំដាប់ លេខ១នៅលើ ពិភពលោក ក៏ព្រោះទីតាំង របស់វា ហ៊ុំព័ទ្ធទៅដោយ សម្រស់ធម្មជាតិ ដ៏ស្រស់ត្រកាល ក្រៃលែង។

       ទេសភាពដ៏ស្រស់ស្អាតនាពេលល្ងាចនៅលើកោះ Lankanfushi

សណ្ឋាគារនេះ គឺសង់ជា របៀបវីឡា ដែលសរុប ទាំងអស់មាន ចំនួន៤៥ និងត្រូវបាន សង់ឡើង នៅលើទឹកសមុទ្រ ខៀវស្រងាត់ ឆ្នេរខ្សាច់ សក្បុស រួមជាមួយនឹង ខ្យល់សមុទ្រដ៏ ស្រស់ថ្លា។ លើសពីនេះទៀត នៅមានគោលការណ៍ ដ៏អស្ចារ្យមួយទៀត របស់សណ្ឋាគារនេះ ដែលតម្រូវឲ្យ ភ្ញៀវទេសចរ ទាំងអស់មិនត្រូវ ពាក់ស្បែកជើង និងរកមើល ព័ត៌មានពី តំបន់ខាងក្រៅ ទៀតនោះឡើយ ដោយពួកគេ គ្រាន់តែរីករាយ ជាមួយទិដ្ឋភាព ដ៏ស្ងប់ស្ងាត់ របស់មហាសមុទ្រ បែបធម្មជាតិ និងសេវាកម្ម លក្ខណៈឯកជន ទាន់ចិត្ត។
    វីឡាមួយចំនួនក្នុងចំណោមវីឡាទាំងអស់នៅក្នុងសណ្ឋាគា Gili Lankanfushi
មិនត្រឹមតែ ប៉ុណ្ណឹងទេនៅមាន ហេតុផលជាច្រើន ផ្សេងទៀត ដែលទីតាំង សណ្ឋាគារមួយនេះ បានទាក់ចិត្ត ភ្ញៀវទេសចរ ជាច្រើននាក់ មកកំសាន្ត នៅទីនេះ ហើយព្រមទាំង ក្លាយជាសណ្ឋាគារ លំដាប់ទី១ នៅក្នុងពិភពលោកនោះ៕

ប្រភពៈ khmerload (ខ្មែរឡូត)
រូបភាពទី១ៈ http://www.khmerload.com/images/uploads/201506/090933088f88e513611af08099824.jpg
រូបភាពទី២ៈ http://www.khmerload.com/images/uploads/201506/0909330841a2087caf2e3d4097479.jpg

Post a Comment

0 Comments