អំពីយើង

ការបង្កកំណើត



ប្រភពរូបភាព:http://calculator.pro/pregnancy_calculator_week38.html
ប្រភពរូបភាព:http://calculator.pro/pregnancy_calculator_week38.html
តើទារកដែលនៅក្នុងផ្ទៃម្ដាយអាចបង្កកំណើតបានដោយរបៀបណា? ការបង្កកំណើតរបស់ទារកអាចកើតឡើងទៅបានដោយសារតែការជួបគ្នារវាង ស្ពែម៉ាតូសូអ៊ីត និង អូវុល នៅពេលដែលធាតុទាំងពីរបានជួបគ្នាវាបង្កើតបានជាអំប្រ៊ីយ៉ុង។​ ស្ពែម៉ាតូសូអ៊ីត និង អូវុលអាចជួបគ្នាបាននៅពេលដែលបុរសនិងស្រ្តីធ្វើការរួមភេទជាមួយគ្នា ហើយពេលនោះភាគីបុរសបានបញ្ចេញសារធាតុម្យ៉ាងហៅថា ទឹកកាម។ ទឹកកាមតែមួយតំណក់ អាចបង្កើតស្ពែម៉ាតូសូអ៊ីតបានរាប់លាន។ ពេលនោះស្ពែម៉ាតូសូអ៊ីត ក៏ធ្វើដំណើរចូលទៅក្នុងខ្លួនស្រ្តី​ ហើយស្ពែម៉ាតូសូអ៊ីតរាប់រយលាននោះក៏ធ្វើដំណើរទៅរកអូវុល ប៉ុន្តែមានតែស្ពែម៉ាតូសូអ៊ីតមួយប៉ុណ្ណោះ ដែលអាចទំលុះចូលទៅក្នុងអូវុលបាន ហើយស្ពែម៉ាតូសូអ៊ីតដែលសល់ប៉ុន្មានស្វែងរកផ្លូវចូលរហូតទល់តែងាប់អស់។ នៅពេលដែលស្ពែម៉ាតូសូអ៊ីតមួយនោះដែលបានចូលទៅក្នុងអូវុល វាក៏ចាប់ផ្ដើមធ្វើការផ្ដាច់កន្ទុយរបស់វា។ ការវិវត្តន៍របស់វាគឺមានរយះពេល៩ខែ ១០ថ្ងៃ។
  • ថ្ងៃទី១៖ គាត់ចាប់ផ្ដើមធ្វើដំណើរទៅកាន់ស្បូន
  • មួយសប្ដាហ៍៖ គាត់ទៅដល់ទិសដៅសម្រាប់ធ្វើការអភិវឌ្ឍន៍៩ខែ ១០ថ្ងៃ
  • ៣សប្ដាហ៍៖ ក្លាយទៅជាអំប្រ៊ីយ៉ុង ជើងដៃចាប់ផ្ដើមដុះ
  • ៨សប្ដាហ៍៖ ក្លាយទៅជាទារក
  • ៩សប្ដាហ៍៖ ខ្លួនប្រាណចាប់ផ្ដើមត្រឡប់
  • ១២សប្ដាហ៍៖​ អាចចាប់ផ្ដើមមើលឃើញខ្លួនប្រាណរបស់គាត់។ គាត់ចាប់ផ្ដើមមានចលនាដោយគាត់អាចធាក់បាន ហើយគេអាចសម្គាល់បានថាជាស្រី​ ឫប្រុស។ ដៃជើងរបស់គាត់អាចរាវបាន ដូចជាប៉ះក្បាល និង ទងផ្សិតជាដើម។
  • ១៨សប្ដាហ៍៖ នៅពេលដែលជើងរបស់គាត់ចាប់ផ្ដើមមានចលនា ម្ដាយរបស់គាត់អាចដឹង ហើយភ្នែករបស់គាត់អាចព្រិចបាន។
  • ២៤សប្ដាហ៍៖ ខ្លួនប្រាណរបស់គាត់កាន់តែមានរូបរាងច្បាស់ឡើង ហើយគាត់មានអារម្មណ៍ដឹងនូវសកម្មភាពដែលម្ដាយគាត់ធ្វើ តែគាត់អាចទទួលសម្លេងបានខ្សោយ។
  • ២៦សប្ដាហ៍៖ គាត់បានចំនាយពេល ៩០ភាគរយសម្រាប់ដេក និង ចាប់ផ្ដើមជញ្ចក់ម្រាមដៃរបស់គាត់។
  • ២៨សប្ដាហ៍៖ ខួរក្បាលរបស់គាត់ចាប់ផ្ដើមចងចាំនូវសម្លេងម្ដាយ។
  • ៣៣សប្ដាហ៍៖ គាត់ចាប់ផ្ដើមចេះយល់សុបិន្ត ប៉ុន្តែគាត់មិនបានដឹងថាគាត់យល់សប្តិអំពីអ្វីទេ។
  • ៤០សប្ដាហ៍៖ គាត់ត្រៀមខ្លួនដើម្បីមើលពិភពលោកដ៏ស្រស់បំព្រង ហើយក៏ជាពេលវេលាដែលគាត់ប្រឹងប្រែដើម្បីចេញមកក្រៅផងដែរ។


Post a Comment

0 Comments