អំពីយើង

រឿងឈ្លបរាត្រី (Night Crawler)

          រឿងឈ្លបរាត្រី (Night Crawler) គឺជារឿងរបស់ប្រទេសអាមេរិក (American) ដែលជាស្នាដៃនិពន្ធ និង ដឹកនាំដោយ Dan Gilroy។​ រឿងនេះដែរចង់បង្ហាញពីបុរសម្នាក់ឈ្មោះថា Louis Bloom ដែលហ៊ានធ្វើគ្រប់បែបយ៉ាង ដើម្បីទទួលបានលុយ ទោះបីជារឿងនោះខុសច្បាប់ក៏ដោយ។ គាត់ព្យាយាមដើរស្វែងរកការងារធ្វើ ពេលមួយគាត់កំពុងធ្វើដំណើរតាមផ្លូវ ក៏បានជួបនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរមួយ គឺមានឡានមួយបើកបុកនឹងបង្កាន់ដៃស្ពាន ហើយក៏មានអ្នកកាសែតមកយក ពត៌មាន គាត់ព្យាយាមតាមមើលគ្រប់ទង្វើដែលអ្នកកាសែតនោះធ្វើ ហើយក៏បានសួរនាំគេខ្លះៗ។ បន្ទាប់មកគាត់ក៏បានលួចកង់របស់គេ ដើម្បីយកទៅលក់ប្ដូរយកកាមេរ៉ាមួយ ពេលដែលបានកាមេរ៉ាហើយ គាត់ព្យាយាមស្វែងរកហេតុការណ៍គ្រប់ទីកន្លែងដើម្បីថតយកទៅលក់។

          ក្រោយមកគាត់ក៏បានស្វែងរកដៃគូរម្នាក់ឈ្មោះ Rick។​ មិនយូរប៉ុន្មានគាត់ក៏បានធូរធារជាមុន ហើយគាត់បានទិញឡានថ្មីមួយ​ និង កាមេរ៉ាថ្មីពីរ។ គ្រប់ពេលដែលគាត់ទៅយកពត៌មាន គាត់តែងតែប្រាប់គេថាគាត់មកពីកម្មវិធីទូរទស្សន៍ តែតាមការពិតគាត់មិនបានធ្វើការងារឲ្យក្រុមហ៊ុនណានោះទេ គឺគាត់ធ្វើវាដោយខ្លួនឯង ហើយបានយកពត៌មាននោះទៅលក់ឲ្យក្រុមហ៊ុនទូរទស្សន៍មួយ ហើយគាត់ក៏មិនបានរៀនពីវិជ្ជាជីវះសារពត៌មាន ច្បាប់របស់អ្នកសារពត៌មានដែរ។           មានហេតុការណ៍មួយបានកើតឡើងនៅផ្ទះមួយកន្លែង ហើយគាត់បានលួចចូលទៅក្នុងផ្ទះនោះដោយគ្មានការអនុញ្ញាត្តិពីម្ចាស់ផ្ទះរបស់គេ។ ក្រោយមកទៀតគាត់បានទៅយកពត៌មានគ្រោះថ្នាក់ចរាចរមួយ តែនៅពេលនោះមិនទាន់មានប៉ូលីសទៅដល់ទីនោះទេ ហើយដោយសារតែចង់បានវីដេអូល្អ គាត់បានធ្វើការផ្លាស់ប្ដូរហេតុការណ៍នោះដោយ គាត់បានផ្លាស់ប្ដូរទីតាំងរបស់បុរសម្នាក់ដែលមានគ្រោះថា្នក់នោះ។ ក្រោយមកមានហេតុការណ៍បាញ់សម្លាប់នៅក្នុងផ្ទះមួយ ហើយគាត់ជាមនុស្សដំបូងដែលបានទៅជួបហេតុការណ៍នោះមុនគេ គាត់បានថតយកមុខចោរនោះ ហើយនិងថតយករូបភាពផ្សេងៗដែលកើតមាននៅក្នុងហេតុការណ៍នោះដោយមិនរងចាំប៉ូលីសមកដល់សិននោះទេ។ ក្រោយពីបានពត៌មានហើយគាត់ក៏បានយកពត៌មាននោះទៅឲ្យស្ថានីយន៍ដែលគាត់តែងតែយកពត៌មានទៅលក់ឲ្យ ប៉ុន្តែចំពោះហេតុការណ៍នេះគាត់មិនបានយករូបភាពដែលគាត់ថតបានមុខចោរនោះទៅឲ្យទេ។ ពេលមួយគាត់បានជួបជាមួយចោរនោះ ហើយគាត់បានតាមដានចោរនោះ រួចក៏បានតេទៅប្រាប់ប៉ូលីស ការដែលគាត់ធ្វើដូច្នេះព្រោះតែចង់បានវីដេអូពត៌មានល្អ ពេលដែលប៉ូលីសបានមកដល់ទីតាំងដែលគាត់បានប្រាប់ គាត់រួមជាមួយដៃគូរក៏បានថតវីដេអូ ពេលដែលប៉ូលីសចូលទៅដល់ក្នុងហាង ក៏មានការបាញ់គ្នាជាមួយចោរនោះ បន្ទាប់មកចោរនោះក៏បានបើកឡានគេច ហើយប៉ូលីសក៏បានដេញតាម ហើយគាត់ក៏បានតាមថតហេតុការណ៍នោះដែរ ក្រោយមកទាំងឡានប៉ូលីស និង ឡានចោរក៏បានក្រឡាប់ ហើយគាត់បានឈប់ឡានដើម្បីថតវីដេអូនោះ គាត់ដឹងថាចោរដែលនៅក្នុងឡាននោះមិនទាន់ស្លាប់ តែគាត់បានប្រាប់ដៃគូររបស់គាត់មកថតនៅពីមុខគាត់ ពេលនោះចោរដែលនៅក្នុងឡានោះក៏បានបាញ់ដៃគូររបស់គាត់ស្លាប់នៅនឹងកន្លែង។

          តើអ្នកគិតថាទង្វើដែលគាត់បានធ្វើមកទាំងប៉ុន្មានខាងលើនេះតើត្រឹមត្រូវដែរឫទេ? ក្នុងនាមជាអ្នកសារពត៌មានម្នាក់ ត្រូវតែយល់ឲ្យបានច្បាស់ពីច្បាប់សារពត៌មាន ទង្វើដែលគាត់ធ្វើនេះវាមិនល្អទាំងស្រុងនោះទេ ថ្វីត្បិតតែគាត់មានភាពក្លានហាន និង ពុះពារគ្រប់
ឧបសគ្គ ដើម្បីស្វែងរកពត៌មានល្អៗ តែគាត់បានធ្វើខុសច្បាប់អ្នកសារពត៌មានដោយទៅយកពត៌មានមុនប៉ូលីស និង ធ្វើការផ្លាស់ប្ដូរសកម្មភាពហេតុការណ៍ មិនត្រឹមតែប៉ុណ្ណោះគាត់បានធ្វើខុសសីលធម៌ជាមនុស្ស ដោយបានគាត់ធ្វើឲ្យបុរសម្នាក់ទៀតស្លាប់ដោយចេតនា។

          - រូបភាពទី១ៈ http://timesofindia.indiatimes.com/thumb.cms?msid=45898065&width=218&height=310

          - រូបភាពទី២ៈ http://s2.dmcdn.net/GqMqR/1280x720-t94.jpg

Post a Comment

0 Comments