អំពីយើង

ចិត្តវិទ្យា (Psychology)

ប្រភពរូបភាព:http://www.psychologytoday.com/blog/career-transitions/201004/ten-career-questions-psychology-majors
ប្រភពរូបភាព: http://www.psychologytoday.com/blog/career-transitions/201004/ten-career-questions-psychology-majors
ចិត្តវិទ្យា គឺជាការសិក្សាអំពីលក្ខណះសម្បត្តិរបស់មនុស្ស(HB)។​ HB គឺជាឥទ្ធិពលនៃកត្តាមួយចំនួនដូចជា៖
ប្រភពរូបភាព:http://www.fotosearch.com/photos-images/gender.html
ប្រភពរូបភាព:http://www.fotosearch.com/photos-images/gender.html
១. ភេទៈ​ គឺជាការបែងចែកភេទប្រុស និង ភេទស្រី។ ក្មេងៗចាប់ពីអាយុ​ 0-7 ឆ្នាំគឺតែងតែនៅជាមួយម្ដាយ ហើយអាយុពី 7-18 គឺតែងតែនៅជាមួយឪពុក។ នៅក្នុងសង្គមមនុស្សបច្ចុប្បន្ន តែងតែនិយាយថាមនុស្សប្រុសមានកំលាំងខ្លាំងជាងមនុស្សស្រី តែនេះមិនមែនជាការពិតនោះទេ មនុស្សស្រី និង មនុស្សប្រុសគឺមានកំលាំងដូចគ្នា គ្រាន់តែមនុស្សប្រុសមានកំលាំងផ្សេង មនុស្សស្រីមានកំលាំងផ្សេងតែប៉ុណ្ណោះ។ នៅប្រទេសចិន គេបានបង្កើតម៉ាស៊ីនពិសោធន៍មួយដោយគេបានធ្វើការពិសោធន៍ទៅលើបុរស ដោយសាកល្បងឲ្យបុរសទទួលការឈឺចាប់ដូចមនុស្សស្រីនៅពេលសម្រាលកូន ប៉ុន្តែជាលទ្ធផលគឺគ្មានបុរសណាម្នាក់អាចទ្រាំនឹងការឈឺចាប់នេះបានទេ ដូចនេះសបញ្ជាក់ឲ្យឃើញថាមនុស្សស្រីក៏មានកំលាំងខ្លាំងដូចបរុសដែរ។
ប្រភពរូបភាព:http://khmer111.blogspot.com/2011/08/dancing-at-cambodian-wedding-in-khmer.html
ប្រភពរូបភាព:http://khmer111.blogspot.com/2011/08/dancing-at-cambodian-wedding-in-khmer.html
២​. វប្បធម៌ / សង្គមៈ​ ប្រទេសទាំងអស់នៅក្នុងពិភពលោក គឺសុទ្ធតែមានវប្បធម៌រៀងៗខ្លួន។ ហើយប្រទេសខ្លះក៏ទទួលវប្បធម៌ពីប្រទេសដទៃមកដែរ ដូចជាប្រទេសកម្ពុជាបានឆ្លងចូលនូវវប្បធម៌បរទេសតាមរយះការមើលទូរទស្សន៍ ការមើលឃើញដោយផ្ទាល់ចំពោះជនបរទេសដែលចូលមកប្រទេសកម្ពុជា ឫអ្នកដែលជាជនជាតិខ្មែរ ហើយបានទៅរស់នៅបរទេសរួចក៏បានត្រឡប់មកប្រទេសកម្ពុជាវិញ ដោយនាំទាំងវប្បធម៌បរទេសមកជាមួយផង ដែលគេហៅាថា ខ្មែរអាមេរិកកាំង។
ប្រភពរូបភាព:http://grail.cs.washington.edu/aging/
ប្រភពរូបភាព:http://grail.cs.washington.edu/aging/
៣. អាយុៈ គឺជាការប្រៀបធៀបពេលដែលអ្នកនៅក្មេង និង ពេលដែលអ្នកធំឡើង។ នៅពេលដែលអ្នកនៅក្មេងការគិតគ្រប់បែបយ៉ាងគឺខ្ចីទាំងអស់។ ពេលធំឡើងគំនិតនោះប្រាកដជាផ្លាស់ប្ដូរទៅតាមវ័យរបស់អ្នក។
ប្រភពរូបភាព:http://www.economist.com/node/18114719
ប្រភពរូបភាព:http://www.economist.com/node/18114719
៤. សង្គមខាងក្រៅៈ គឺជាការរស់នៅក្នុងសង្គមទាំងមូល តែងតែខុសគ្នា។ ការបែងចែកវណ្ណះនៅក្នុងសង្គមរវាងអ្នកមាន និង អ្នកក្រ។
ប្រភពរូបភាព:http://brandmemarketing.co.uk/brand-marketing-review-importance-education-life-business/
ប្រភពរូបភាព:http://brandmemarketing.co.uk/brand-marketing-review-importance-education-life-business/
៥. ការអប់រំៈ ការអប់រំគឺមានសារះសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប។ ប្រសិនបើមនុស្សម្នាក់ៗមិនបានទទួលការអប់រំទេ នោះប្រទេសជាតិក៏គ្មានការអភិវឌ្ឍន៍ដែរ។ សម្រាប់អ្នកដែលបានទទួលការអប់រំ គឺគេមានគំនិតខ្ពស់ មានការច្នៃប្រឌិត តែគំនិតរបស់គេគឺមិនត្រូវគ្នាជាមួយអ្នកដែលមិនបានទទួលការអប់រំនោះទេ។
ប្រភពរូបភាព:http://web.ovu.edu/peppercenter/survey/world_demo.htm
ប្រភពរូបភាព:http://web.ovu.edu/peppercenter/survey/world_demo.htm
៦. សាសនាៈ នៅលើពិភពលោកមានសាសនាជាច្រើន ហើយអ្នកកាន់សាសនាទាំងនោះគឺតែងតែនៅលាយឡំគ្នា ប៉ុន្តែមិនមានសាសនាណាដែលណែនាំមនុស្សឲ្យប្រព្រឹត្តអំពើអាក្រក់នោះទេ គឺតែងតែណែនាំមនុស្សឲ្យធ្វើអំពើល្អ ប្រកបរបរសុច្ចរិក។ ប៉ុន្តែមនុស្សយើងទេដែលបំពានសាសនាដោយខ្លួនឯង ដូច្នេះហើយទើបអ្នកកាន់សាសនានីមួយៗមានចរិកខុសៗគ្នា។

Post a Comment

0 Comments