អំពីយើង

ផ្លូវលេខ១៥៧៧ របស់ខេត្តបាត់ដំបង បានសម្ភោធន៍ជាផ្លូវការហើយ កាលពីព្រឹកមិញនេះ


ដើមខែមេសានេះ នៅក្នុងខេត្តបាត់ដំបងទទួលបានផ្លូវលេខ ១៥៧៧ មួយខ្សែ  ដែលតភ្ជាប់ពីឃុំត្រែង ស្រុករតនៈមណ្ឌល ដល់ ឃុំសំឡូត ស្រុកសំឡូត
ត្រូវបានសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី ២ ខែមេសា ឆ្នាំ២០១៨នេះតែម្តង ក្រោយអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដម្រន្តីក្រសួងមហាផ្ទៃ ។
ផ្លូវនេះ មានប្រវែង 51.80 Km ទទឹង ៩ម៉ែត្រ ក្រាលកៅស៊ូ DBST និងចំណាយពេលសាងសង់២៣ខែ។

គម្រោងនេះចំណាយថវិការសរុបប្រមាណ ៣៨,២១២ លានដុល្លារសហរដ្ឋអាមេរិច ជាហិរញ្ញប្បទានសម្បទាន ពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិការបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ដោះស្រាយផលប៉ះពាល់ , ការបោសសម្អាតមីន , និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។

គួរគត់សម្គាល់ថា ផ្លូវលេខ ១៥៧៧ នេះ ជាផ្លូវយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ សម្រាប់បម្រើដល់កិច្ចការពារជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច តភ្ជាប់តំបន់ភូមិភាគកណ្តាល, វាលទំនាបខាងលើ, និងភូមិភាគខាងលិច ទៅច្រកទ្វារព្រំដែន៤០០ ព្រំប្រទល់កម្ពុជា-ថៃ៕


Post a Comment

0 Comments