អំពីយើង

ផ្លូវរថភ្លើងដែលតភ្ជាប់ពីស្ថានីយ៍រថភ្លើងភ្នំពេញមកព្រលានយន្តហោះអន្តរជាតិភ្នំពេញនឹងដាក់ឲ្យដំណើការមុនបុណ្យចូលឆ្នាំខ្មែរ

ផ្លូវរថយន្តថ្មីមួយខ្សែរទៀត ដែលកំពុងសាងសង់ ដើម្បីតភ្ជាប់ពីស្ថានីយ៍រថភ្លើងភ្នំពេញមកកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នឹងបើកដំណើរសាកល្បងមុនពិធីបុណ្យចូលឆ្នាំប្រណីជាតិខ្មែរខាងមុខនេះ ដោយមិនយកថ្លៃសេវាក្នុងរយៈពេល៤ខែ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមបានអញ្ជើញបើកការដ្ឋាន និងត្រួតពិនិត្យស្ថានភាពតភ្ជាប់ផ្លូវរថយន្តភ្លើងថ្មីចូលទៅព្រលានយន្តហោះអន្តរជាតិ។ «ផ្លូវរថយន្តភ្លើងខ្លីដែលតភ្ជាប់ពីផ្លូវដែលយើងមានស្រាប់ពីភ្នំពេញទៅកំពង់សោម។

យើងតភ្ជាប់ពីស្ថានីយរថភ្លើងភ្នំពេញមកកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដែលមានប្រវែង ១,៦១៣ម៉ែត រហូតដល់ពេលនេះការសាងសង់សម្រេចបានប្រមាណជាង ១,៣០០ម៉ែត្រ នៅសល់ ៣០០ម៉ែត្រ កំពុងសាងសង់បន្តទាំងយប់ទាំងថ្ងៃដើម្បីហើយរួចរាល់មុនចូលឆ្នាំខ្មែ»។
ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានពន្យល់បន្ថែមទាក់ទងទៅនឹងការធ្វើផ្លូវរថភ្លើងចូលទៅព្រលានយន្តហោះអន្តរជាតិដូច្នេះថា៖ «កន្លងមកបងប្អូនប្រជាពលរដ្ឋខ្លះលោកឆ្ងល់ថា ហេតុអ្វីបានជា សាង សង់ផ្លូវរថភ្លើងដាក់ចំកណ្តាល់ផ្លូវ? សូមជម្រាបនៅលើពិភពលោកគេធ្វើហៅថា ត្រាំវ៉េ ហើយផ្លូវនេះអាចធ្វើដំណើរការបានអត់មានថ្មអីរញ៉េរញ៉ៃទេគឺចាក់បំពេញវិញដោយប៉េតុងគ្រាន់តែគ្រោងដែកតូចមួយទេសូម្បី កង់ម៉ូតូក៏ចូលអត់បានដែរ។
គួរបញ្ជាក់ថា៖ការដ្ឋានបើកការដ្ឋាន និងត្រួត្យពិនិត្យលើស្ថានភាពជាក់ស្តែង ការតភ្ជាប់ផ្លូវរថភ្លើងនេះ មានការអញ្ជើញចូលរួមជាអធិបតីភាព ឯកឧត្តមស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំក្រសួង និងអាជ្ញាធរដែរ៕

អត្ថបទដោយៈ កែវ សុខហេង
រូបភាពដោយៈ ចាន់ ភក្តី

Post a Comment

0 Comments