អំពីយើង

Dangerous Boys, Thai Movie


រឿងថៃ Dangerous Boy បានផ្តល់ការអប់រំដល់ ក្រុមក្មេងស្ទាវដែលចូលចិត្តវាយតប់គ្នានៅក្នុងសាលា នៅតាមវត្ត ឫកម្មវិធីផ្សេងនៅក្នុងភូមិជាដើម។ ដោយឡែកនៅក្នុងភាពយន្តថៃមួយនេះវិញ មានក្រុមក្មេងស្ទាវពីរក្រុមដែលមកពីសាលាខុសគ្នា ហើយក្រុមក្មេងស្ទាវទាំងពីរនេះតែងតែប៉ះទង្គិចគ្នាជាញឹកញាប់ ឲ្យតែជួបគ្នាមិនថាពេលយប់ ឫពេលថ្ងៃនោះទេ។ ចំណែកខាងណារករឿងខាងណាមុននោះ ពេលដែលបានទស្សនារឿងនេះហើយគឺប្រាកដជាដឹងហើយ។

នៅចំនុចចាប់ផ្តើមនៃរឿងយើងប្រាកដជាឆ្ងល់ថា ហេតុអីបានជាក្រុមក្មេងស្ទាវទាំងពីរក្រុមនេះមានបញ្ហាជាមួយគ្នា។ តើពួកគេវាយតប់គ្នា ឌឺដងដាក់គ្នាដើម្បីអ្វី? ហើយនេះជាចម្ងល់ដែលអ្នកនិពន្ធបាននិពន្ធឡើងធ្វើឲ្យអ្នកមើល ឆ្ងល់។

នៅចំនុចដំបូងពេលដែលវាយតប់គ្នារួចហើយ គ្រូខាងកូនសិស្សខោរខ្មៅ ក៏បានសួរនាំរកហេតុផលដែលបណ្ដាលឲ្យមានជម្លោះកើតឡើង។ ពេលនោះមានកូនសិស្សម្នាក់ក្នុងចំណោមនោះបាននិយាយថា ពួកគេវាយគ្នាដើម្បីសាលា ចំណែកម្នាក់ទៀតនិយាយថាពួកគេវាយគ្នាដើម្បីជួយមិត្តភក្តិ។ ប៉ុន្តែចម្លើយទាំងអស់នេះមិនបានធ្វើឲ្យគ្រូពេញចិត្តនោះទេ។ ចំណែកនៅសាលាខាងកូនសិស្សខោរខៀវវិញ លោកនាយកសាលាបានហៅអាណាព្យាបាលសិស្សដែលមានបញ្ហាមកជួបដើម្បីដសួររកហេតុផលដូចគ្នា។
  
សម្រាប់បញ្ហាពិតប្រាកដ ដែលធ្វើឲ្យពួកគេវាយតប់គ្នា នៅមិនទាន់រកមូលហេតុជាក់លាក់នៅឡើយ។ លុះត្រាតែយើងមើលវីដេអូនេះដោយយកចិត្តទុកដាក់ និង តាមដានឲ្យបានល្អិតល្អន់នោះយើងនឹងដឹងពីមូលហេតុហើយ ព្រោះអ្នកនិពន្ធមិនមែននិពន្ធឲ្យតួអង្គនិយាយពីហេតុផលដែលបណ្ដាលឲ្យមានជម្លោះនោះទេ។

ដោយបញ្ហាការឈ្លោះទាស់ទែងគ្នាចេះតែបន្តជាហូរហែរមិនព្រមឈប់ ទោះបីជានាយកសាលាទំាងពីរបានហៅអាណាព្យាបាលមកសួររកមូលហេតុជាញឹកញាប់ និង ហៅអ្នកដែលមានបញ្ហា មកធ្វើការណែនំា ជាច្រើនលើក ច្រើនសារក៏ដោយ។

មកដល់ពេលនេះ មូលហេតុដែលនំាឲ្យមានការវាយតប់គ្នា ចាប់ផ្តើមបង្ហាញបន្តិចម្តងៗ តាមដំណាក់កាលនីមួយៗរបស់សាច់រឿង។ ដូច្នេះមូលហេតុទី១ ដែលនាំឲ្យសិស្ស សាលាទំាងពីរក្រុម ធ្វើការវាយតប់គ្នាគឺ មកពីអាណាព្យាបាលទំាងសងខាង។ ដោយម្តាយរបស់សិស្សឈ្មោះ ទីង (Teng) សិស្សខោរខ្មៅ ស្រលាញ់កូនពេកទោះបីជាកូនរបស់គាត់ខូចខិលយ៉ាងណា ក៏នៅតែថាកូនរបស់គាត់ល្អ មិនចេះរករឿងអ្នកណា កាន់ជើងកូន មិនប្រដៅកូនឲ្យបានល្អ ហើយថែមទាំងឲ្យកូនធ្វើអ្វីតាមចិត្តទៀត។ ​ចំណែកឯម្តាយខាង សិស្សឈ្មោះ ប៉េង​ (Peng) សិស្សខោរខៀវ ដោយសារតែម្ដាយជាមនុស្សដែលប្រមឹក ផឹកស្រាជាប្រចំា មិនសូវ មានពេលប្រដៅកូនឲ្យបានល្អ និង ខូចចិត្តរឿងប្ដីដែលរស់នៅដាច់ដោយឡែកពីគ្នា បៀបដូចជាលែងលះគ្នា។

មូលហេតុទី២ គឺ មកពីសាលាតែ ដោយសាលាមិនល្អ មិនបានធ្វើឲ្យសិស្សគោរពតាមវិន័យដែលបានកំណត់។ បើមើលតាមសាច់រឿងបានឲ្យដឹងថា យុវជនដែលសិក្សានៅសាលាដែលមានឯកសណ្ឋាន ខោខ្មៅ ជាសាលាដែលសិស្សមិនមានការគោរពវិន័យ សិស្សមិនគោរពគ្រូ គ្រូមិនមានវិជា្ជជីវះក្នុងការបង្រៀនសិស្សច្បាស់លាស់។ ដូចនេះហើយបានជាសិស្សក្លាយជាក្មេងស្ទាវប្រឆាំងគ្នាទាំងពីរក្រុម។

ចំណែកមូលហេតុទី៣ គឺមកពីសិស្សខ្លួនឯងផ្ទាល់ ដោយបងធំក្មេងស្ទាវទាំងពីរក្រុមបានស្រឡាញ់ស្រីតែមួយដែលនំាឲ្យមានការច្រណែនគ្នា គុំគួនគ្នា។ ដោយទីង និង ប៉េង ស្រឡាញ់ស្រីម្នាក់ដូចគ្នា ហើយស្រីនោះស្រលាញ់ប៉េង ទើបធ្វើឲ្យ ទីងមានការច្រណែន ខឹងសម្បារជាមួយប៉េង ហើយតាមរករឿងប៉េង ប្អូនប៉េង និងប៉ះពួកមិនឈប់។ ប៉ុន្តែភាគច្រើនទីងតែងតែរករឿងវាតប់ប្អូនប្រុសរបស់ប៉េង ឈ្មោះប៉ាង ឲ្យតែជួបនៅទីណាគឺតាមវាយនៅទីនោះ ទោះជាទីសាធារណក៏ដោយ ដោយហេតុស្រលាញ់ប្អូនប្រុសរបស់ខ្លួនទើបប៉េងមិនអាចបញ្ឈប់ការវាយតប់គ្នានេះបាន ព្រោះចង់សងសឹកឲ្យប្អូនប្រុសដែលត្រូវគេធ្វើបាប។

https://www.google.com.kh/search?q=dangerous+boys&biw=1280&bih=655&source=lnms&tbm=isch&sa=X&ei=EVN0VZi2IoLemAW_xYGQAg&ved=0CAYQ_AUoAQ#tbm=isch&q=dangerous+boys+nick&imgrc=l5ZFec2nE7MN-M%253A%3BxqTClYqYRVLK-M%3Bhttp%253A%252F%252F2.bp.blogspot.com%252F-AYMLRVgD4-0%252FVMh2S8-LPkI%252FAAAAAAAAAgg%252FhHMdRwauVhw%252Fs1600%252F10358753_578053062317329_3843565597129815019_n.jpg%3Bhttp%253A%252F%252Fnickkunatippindpradab.blogspot.com%252F2014%252F08%252Fhay-hay-phob-gan-laew-sekarang-mimin.html%3B640%3B425


ទាំងនេះហើយសុទ្ធសឹងតែជាហេតុផលធំៗ ដែលបានបណ្ដាលឲ្យមានបញ្ហាឈ្លោះទាស់ទែង វាយតប់គ្នាមិនចេះចប់មិនចេះហើយ នៅក្នុងរឿង Dangerous Boys។

អ្នកទស្សនាប្រាកដជាឆ្ងល់ទៀតហើយថា ចុះបើនៅតែជួបមុខគ្នាពេលណាវាយគ្នារហូតអញ្ចឹង! តើបញ្ហានេះអាចដោះស្រាយបានដែរឬទេ? បើអាច ដោះស្រាយបានដោយរបៀបណា? តើនរណាជាអ្នកដោះស្រាយវា?

ចំនុចចុងក្រោយនៅក្នុងរឿងគឺនៅក្រោយពេលដែល ប៉ូលីសបានចាប់ខ្លួនពួកគេហើយ អាណាព្យាបាលរៀងៗខ្លួន បានមករំដោះកូនចេញពីប៉ុស្តិ៍ប៉ូលីស ទោះបីជាពួកគាត់គ្មានប្រាក់ក៏ដោយ។ ពេលនោះហើយដែលក្រុមក្មេងស្ទាវទាំងនោះបានចាប់ផ្តើមនឹកដល់ម្តាយឪពុកដែលស្រឡាញ់កូន ហើយនឹកឃើញកំហុសរបស់ខ្លួន ជាបណ្តើរៗ។  ក្រោយមកប៉េង និង ប៉ាង​ បានសូមអង្វរម្តាយឲ្យឈប់ផឹកស្រា ហើយត្រូវរ៉ូវគ្នាជាមួយប្តីរបស់គាត់វិញ។

ការវាយតប់គ្នារបស់ក្រុមទំាងពីរនៅមិនទាន់ចប់ដូចដែល អ្នកមើលបានគិត នោះទេ។ ដោយក្រុមទំាងពីរ បានធ្វើការប្រយុទ្ធគ្នាជាលើកចុងក្រោយ ហើយលើកនេះក្រុមទំាងពីរនេះធ្វើការប្រយុទ្ធគ្នាដោយមានលក្ខណះខុសពី លើកមុនៗ។
ក្រុមម្ខាងកាន់ដំបង គ្រប់ដៃ ហើយក្រុមម្ខាងទៀងកាន់ កាំបិត ពូថៅ ដុំថ្ម គ្រប់ដៃ។ ទំាងពីរក្រុមសម្លឹងភ្នែកដាក់គ្នាហាក់ដូចជាចង់ស៊ីសាច់ហុតឈាមគ្នាទៅវិញទៅមក រួចស្រែក ថា ប្រយុទ្ធ។
សម្រែក ឮកងរំពង រត់ដោយដៃកាន់អាវុធរៀងៗខ្លួន សម្រុកចូល។ នៅពេលនោះគឺមានអ្វីមួយដែលធ្វើឲ្យក្មេងស្ទាវទំាងពីរក្រុមទំលាក់អាវុធចោលរៀងៗខ្លួនហើយរត់ទៅអោបគ្នា ធ្វើជាមិត្តភក្តិ។ ក្រោយភ្លៀង មេឃស្រឡះ
ក្លាយពីសត្រូវមកមិត្តវិញ ដោយការដឹងខ្លួនឯង។  ពួកគេនឹកឃើញ ហើយភ្ញាក់សា្មរតីដោយខ្លួនឯង។ ហើយឈប់ប្រព្រឹត្តិអំពើក្មេងស្ទាវពីពេលនោះទៅ៕

https://www.google.com.kh/search?q=dangerous+boys&biw=1280&bih=655&source=lnms&tbm=isch&sa=X&ei=EVN0VZi2IoLemAW_xYGQAg&ved=0CAYQ_AUoAQ#q=dangerous+boys&tbm=isch&tbs=isz:l&imgrc=jn_OsLqP16Es4M%253A%3B8kLKAeh7EGXBXM%3Bhttp%253A%252F%252Fi.ytimg.com%252Fvi%252Fp4Iwle7XL2I%252Fmaxresdefault.jpg%3Bhttp%253A%252F%252Fwww.youtube.com%252Fwatch%253Fv%253Dp4Iwle7XL2I%3B1920%3B1080

https://www.google.com.kh/search?q=dangerous+boys&biw=1280&bih=655&source=lnms&tbm=isch&sa=X&ei=EVN0VZi2IoLemAW_xYGQAg&ved=0CAYQ_AUoAQ#q=dangerous+boys&tbm=isch&tbs=isz:l&imgrc=s1zrhZlaWqmaKM%253A%3BhQU223mKCTXCYM%3Bhttp%253A%252F%252Fi.ytimg.com%252Fvi%252Fdxj2rqWmol0%252Fmaxresdefault.jpg%3Bhttp%253A%252F%252Fwww.youtube.com%252Fwatch%253Fv%253Ddxj2rqWmol0%3B1920%3B1080






           ពត៌មានអំពីវីដេអូៈ
   - អ្នកផលិត (Producer): Poj Anon
   - អ្នកនិពន្ធ (Script writer): Anon
   - អ្នកដឹកនាំ (Director): Poj Phasit 

Post a Comment

0 Comments