អំពីយើង

កំណត់ហេតុគ្រូ (Teacher's Diary)

ប្រភពរូបភាព:http://movihd.net/phim/nhat-ky-tinh-yeu_teachers-diary.html

Teacher's Diary គឺជាខ្សែរភាពយន្តមួយដែលនិយាយជីវិតជាគ្រូបង្រៀន ការតស៊ូរបស់គ្រូបង្រៀន ធ្វើគ្រប់បែបយ៉ាងឲ្យតែបានធ្វើការងារដែលខ្លួួនស្រលាញ់ ផលវិបាកនៃការធ្វើការខុសជំនាញ មនោសច្ចេតនារវាងគ្រូនឹងសិស្ស ការស្រលាញ់មនុស្សដែលយើងមិនស្គាល់ប្រវត្តិច្បាស់ ស្នេហ៍ខ្វែងគំនិតគ្នាជាដើម។ រឿងនេះក៏បានបង្ហាញឲ្យយើងចេះជ្រើសរើសផ្លូវដើរនៅក្នុងជីវិត ការជ្រើសរើសដៃគូរដែលមានគំនិតដូចគ្នា ការមិនបញ្ចូនកូនទៅរៀនដោយយកជីវភាពគ្រួសារជាធំ​ និងការខិតខំតស៊ូនៅក្នុងជីវិតដើម្បីឲ្យយើងសម្រេចបានគោលដៅនៅក្នុងជីវិត ហើយរឿង Teacher's Diary នេះ ក៏មានបង្ហាញពីច្ចេកទេស ដើម្បីឲ្យសិស្សនុសិស្សដែលហាត់រៀនផ្នែកវីដែអូ បានដឹងផងដែរដូចជា នៅពេលដែលយើងមើលរឿងនេះទៅធ្វើឲ្យយើងមានគំនិតច្នៃប្រឌិតក្នុងការនិពន្ធ តិចនិកក្នុងការថត ការកាត់ត ការសម្ដែង ពន្លឺ សំលេង និង ការច្នៃប្រឌិតផ្សេងៗ។

រឿងនេះផងដែរត្រូវបានសហការផលិតឡើងដោយជនជាតិថៃមានដូចជា៖ ជីរ៉ា ម៉ាលីគោល (Jira Maligool), ឈិនឈូណានី (Chenchonnanee), សូនថូនសារ៉ាតូល (Soonthonsaratul), សូវីមុល ធិចាសូភីនាន (Suwimol Techasupinan) និង វានរូឌី ផុងស៊ីធីសាក់ (Wanruedee Pongsittisak) ពួកគាត់គឺជាផលិតករ។ លោក​ នីធីវ៉ាត់ ថារ៉ាថុន (Nithiwat Tharatorn) ជាអ្នកដឹកនាំរឿង, លោក ថូសាភូល ធីបទីនកុំ (Thodsapol Thipthinkorm), សូផារ៉ាក់ នឹងសានុន (Suparuek Ningsapon), សូផាណា ឆៅវីវ៉ាត់កុល (Sopana Chaoviwatkol) និង​ លោក នីធីវ៉ាត់ ថារ៉ាថុន (Nithiwat Tharatorn)។
ប្រភពរូបភាព:https://www.google.com.kh/search?q=the+teacher%27s+diary&newwindow=1&source=lnms&tbm=isch&sa=X&ei=ZXlkVOLbFMXAmwWUr4HoDg&ved=0CAkQ_AUoAg&biw=1152&bih=773#facrc=_&imgdii=_&imgrc=O93J34kYf7QFrM%253A%3B28IpcDf1TmKKJM%3Bhttp%253A%252F%252Fstorage12.gear3rd.com%252Ffiles%252Fthumbs%252F2014%252F03%252F21%252F139542809859421-big-1.jpg%3Bhttp%253A%252F%252Ftune.pk%252Fvideo%252F2357540%252F8217a-teacher8217-trailer%3B320%3B240
ទោះបីជាសាច់រឿងនេះមើលទៅមានភាពច្របូកច្របល់មែន ប៉ុន្តែមិនមានភាពសាុំញាុំនោះទេ ពីមួយវគ្គទៅមួយវគ្គមានភាពស៊ីចង្វាក់គ្នាខ្លាំងណាស់។ ការសម្ដែងរបស់តួអង្គនោះទៀតសោត គឺដូចជាចរិកពីធម្មជាតិ មិនដូចការសម្ដែងអីបន្ដិចទេ មិនមានភាពឆ្គងដែលគួរឲ្យចាប់អារម្មណ៍នោះទេ ហើយអ្វីដែលពិសេសនោះគឺអ្នកនិពន្ធ បាននិពន្ធមិនឲ្យតួអង្គទាំងពីរគឺអ្នកគ្រូ Ann និង លោកគ្រូ​ Song មិនបានជួបគ្នារហូតដល់ចុងបញ្ចប់នៃរឿង ដោយនៅពេលដែលតួអង្គទាំងពីរជិតបានជួបគ្នា ក៏បង្កើតជាបញ្ហាផ្សេងៗដើម្បីរារាំង នេះហើយគឺជាចំនុចសំខាន់នៃរឿងដែលធ្វើឲ្យរឿងនេះល្អមើល ធ្វើឲ្យអ្នកទស្សនាចង់តាមដាន មិនចង់ឈប់រហូតដល់ភ្លេចបាយទឹកក៏មាន។ បើចង់ដឹងថារឿងនេះមានភាពទាក់ទាញយ៉ាងណានោះ សូមមើលវីដេអូខាងក្រោមនេះទាំងអស់គ្នា។



Post a Comment

0 Comments