អំពីយើង

ការកំសាន្តរបស់សិស្សផ្នែកទំនាក់ទំនងសង្គមនិងសារព៌ត័មានកែបនិងព្រះសីហនុនៅឆ្នេរអូរទ្រេះ

នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៤​ សិស្សផ្នែកទំនាក់ទំនងសង្គមនិងសារព៌ត័ខេត្តកែប និង ខេត្តព្រះសីហនុ បានធ្វើដំណើរកំសាន្តទៅលេងឆ្នេរអូរទ្រេះ បន្ទាប់ពីបញ្ចប់សិក្ខាសាលាជាមួយអ្នកគ្រូណូអែមមី(Noemie)។ ការធ្វើដំណើរនេះ ដឹកនាំដោយលោកពុកលី សំណាង អធិការសាលាបច្ចេកទេសដុនបូស្កូខេត្តកែប លោកគ្រូ គង់ ម៉ៅ ប្រធានផ្នែកទំនាក់ទំនងសង្គមខេត្តព្រះសីហនុ លោកគ្រូ សន លោកគ្រូ លេវ តុលា និង អ្នកគ្រូ សម្ផស្ស។ ការធ្វើដំណើរកំសាន្តទៅកាន់ឆ្នេរអូរទ្រេះនេះ គឺដើម្បីបង្កើនបរិយាកាសស្និតស្នាលរវាងសិស្ស និង ជាមិត្តភាពយូរអង្វែង។ ដំណើរកំសាន្តនេះ ក៏មានការហូបបាយថ្ងៃត្រង់ជុំគ្នា យ៉ាងសប្បាយរីករាយ ក្រោយពីការហូបបាយរួចរាល់ហើយ ពួកយើងក៏សម្រាកនៅក្រោមម្លប់ឈើ ស្រូបយកខ្យល់អាកាសបរិសុទ្ធពីសមុទ្រ។ បន្ទាប់ពីសម្រាក ទាំងអស់គ្នាបានចុះងូតទឹកសមុទ្រ និង លេងងបាល់បោះក្នុងទឹក នេះហើយគឺសិស្សដុនបូស្កូ ទោះជាទៅដល់ទីណាក៏មិនភ្លេចការលេងកីឡាដែរ។ ការហែលទឹកលេងកំសាន្ត និង ការលេងកីឡានេះបានចំនាយពេលប្រហែល ២ម៉ោង ក្រោមបរិយាកាសសប្បាយរីករាយ និង​ ស្រស់ស្រាយជាទីបំផុត។
ក្រោយពីបញ្ចប់ដំណើរកំសាន្ត ពួកយើងបានធ្វើដំណើរត្រឡប់មកសាលាវីញនៅវេលាម៉ោងប្រហែល ៣​រសៀល ដើម្បីធ្វើការប្រកួតបាល់ទាត់បុរសជាលក្ខណះមិត្តភាព រវាងសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារព៌ត័មានកែប និង ខេត្តព្រះសីហនុ ជាមួយនិងសិស្សស្នាក់ក្នុងនៃសាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ។ ការប្រកួតនេះ មានរយះពេលប្រហែល ៤៥​នាទី ចុងបញ្ចប់នៃការប្រកួតគឺ សិស្សផ្នែកទំនាក់ទំនងសង្គមនិងសារព៌ត័មាន​ ឈ្នះសិស្សស្នាក់ក្នុង ២ ទល់នឹង ១។
ប៉ុន្តែនេះគ្រាន់តែជាការប្រកួតដើម្បីមិត្តភាព ការសាមគ្គីគ្នា និង ការស្វាគមន៍គ្នាប៉ុណ្ណោះ មិនមែនជាការប្រកួតយកឈ្នះចាញ់ ស៊ីសាច់ហុតឈាមអ្វីទេ។
ដោយឡែកកាលពីឆ្នាំកន្លងទៅ សិស្សផ្នែកទំនាក់ទំនងសង្គមនិងសារព៌ត័មានខេត្តព្រះសីហនុ ធ្លាប់បានមកធ្វើការប្រកួតទាត់នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែបជាមួួយសិស្សផ្នែកទំនាក់ទំនងសង្គមនិងសារព៌ត័មានខេត្តកែប ម្ដងរួចមកហើយ ជាលទ្ធផល សិស្សផ្នែកទំនាក់ទំនងសង្គមខេត្តកែប ឈ្នះសិស្សផ្នែកទំនាក់ទំនងសង្គមខេត្តព្រះសីហនុ ៥ ទល់នឹង​ ២។ នៅថ្ងៃបន្ទាប់ សិស្សផ្នែកទំនាក់ទំនងសង្គ​មខេត្តព្រះសីហនុ បានធ្វើការប្រកួតជាមួយសិស្សស្នាក់ក្នុងខេត្តកែបជាការស្គាល់គ្នា ហើយជាលទ្ធផលគឺស្មើរគ្នា។

Post a Comment

0 Comments