អំពីយើង

សិក្ខាសាលាសិស្សផ្នែកទំនាក់ទំនងសង្គមជាមួយអ្នកគ្រូ​ណូអែមមី(Noemie)អំពី:ដើម្បីក្លាយជាអ្នកកាសែតល្អ


      

នៅថ្ងៃទី31​ខែតុលាឆ្នាំ2014សិស្សផ្នែកទំនាក់ទំនងសង្គមខេត្តព្រះសីនុ​ឆ្នាំទី2និងសិស្សផ្នែកទំនាក់ទំនងសង្គមខេត្តកែបឆ្នាំទី2 ទាំងអស់បានចូលរួមសិក្ខាសាលាជាមួយអ្នកគ្រូ ណូអែមមី
(Noemie) ដែលស្ដីអំពីការក្លាយជាអ្នកកាសែតល្អដោយមានការចូលរួមពីសំណាក់លោកគ្រូ
លេវ តុលា គ្រូភាសាអង់គ្លេសផ្នែកទំនាក់ទំនងសង្គមខេត្តកែប​​ហើយ អ្នកគ្រូណូអែមមី(Noemie)
គឺជាអ្នកកាសែតធ្វើការនៅប្រទេសបារាំងហើយអ្នកគ្រូមានបទពិសោធន៍ច្រើនជាមួយការងារ
ជាអ្នកកាសែតតាមទូរទស្សន៍​ ហើយគាត់ក៏ធ្លាប់ធ្វើជាអ្នកកាសែតប្រចាំប៉ុស្តិ៍វិទ្យុនៅប្រទេស
បារាំងដែរ។ គាត់បានចាប់ផ្ដើមធ្វើការនៅប៉ុស្ដិ៍វិទ្យុរយះពេលមួយឆ្នាំបន្ទាប់ពីលាឈប់ពីការងារ
ជាអ្នកកាសែតនៅប៉ុស្ដិ៍វិទ្យុគាត់បានទៅរៀនបន្តជាអ្នកកាសែតទៀត។ ឥឡូវនេះគាត់ក្លាយជា
អ្នកកាសែតប្រចាំទូរទស្សន៍ឯកជនមួយនៅក្រុមហ៊ុនTF1ប្រទេសបារាំង។ ជាដំបូងដើម្បីក្លាយ
ជាអ្នកកាសែតល្អម្នាក់យើងត្រូវស្គាល់ពីនិយមន័យអ្នកកាសែតជាមុនសិន។ អ្នកកាសែត គឺជា
មនុស្សម្នាក់ដែលស្វែងរកព៌ត័មានសម្រាប់ផ្សព្វផ្សាយ និងធ្វើការទំនាក់ទំនងជាមួយមនុស្ស
ផ្សេងទៀត។ ប្រសិនអ្នកតាំងចិត្តធ្វើជាអ្នកកាសែតម្នាក់អ្នកមិនត្រូវបោះបង់គំនិតនេះចោលទេ
អ្នកត្រូវសរសេររបាយការណ៍នៅពេលដែលអ្នកធ្វើការសំភាសន៍ជាមួយនរណាម្នាក់។ អ្នកត្រូវ
ធ្វើការតាមលំដាប់លំដោយម្ដងមួយជំហានៗនោះអ្នកប្រាកដជាអាចទទួលការជោគជ័យជា
មិនខាន។ ជាដំបូងអ្នកត្រូវបង្កើតគម្រោងជាមុនសិនថាតើអ្នកត្រូវការអ្វីខ្លះដើម្បីបង្កើតបានព៌ត័
មានមួយ។បន្ទាប់មកនៅពេលដែលអ្នកបញ្ចប់ការស្រាវជា្រវហើយអ្នកអាចសរសេរអត្ថបទនោះ
បានហើយប៉ុន្តែប្រសិនបើអ្នកជាអ្នកកាសែតទូរទស្សន៍វិញនោះអ្នកត្រូវតែមានវីដេអូមួយដើម្បី
បញ្ជាក់ពីព៌ត័មាននោះផងដែរ។ អ្នកត្រូវចាំថាគ្រប់ព៌ត័មានទាំងអស់គឺតែងតែមា​​​​​​នការប្រកួត
ប្រជែងដូច្នេះអ្នកត្រូវគិតថាតើអ្នកត្រូវការព៌ត័មានអ្វីដើម្បីទទួលបានជោគជ័យ?ចុងក្រោយអ្នក
ត្រូវរៀបចំរបាយការណ៍ទាំងអស់ឲ្យរួចរាល់ ហើយសល់ប៉ុន្មាន គឺជាជំនាញផ្ទាល់ខ្លួនរបស់អ្នក។

Post a Comment

0 Comments