អំពីយើង

ប្រវត្តិសាស្រ្តពិភពលោក


កាលពី 13.លានឆ្នាំមុន មានការផ្ទុះបែកនៃសកលដែល
គេឲ្យឈ្មោះថា ប៊ីកប៉ែង (Big Bang)​។ ការផ្ទុះនេះធ្វើឲ្យតា
រាផ្សេងៗ បែកចេញពីគ្នា និង មានការរីករាលដាលនៃ
សកលកាន់តែធំឡើងៗ។ ​ព្រះអាទិត្យគឺជា បំណែកនៃការ
ផ្ទុះរបស់សកលនោះដោយធាតុអ៊ីដ្រូសែនជាចំបង និង មាន
ធាតុផ្សេងៗទៀតចូលគ្នាជាមួយអ៊ីដ្រូសែនបង្កើតជាចំហេះ។
ព្រះអាទិត្យមានអាយុកាល លានឆ្នាំមកហើយ។ ធូលីជា
ច្រើនដែលមកជាមួយព្រះអាទិត្យពីការផ្ទុះនៃសកលបាន
កើតជាភពផ្សេងៗមានដូចជា៖ ភពពុធ ភពសៅរ៍ ភពអង្គារ
ភពព្រហស្បត្តិ៍ ភពសុក្រ ក្នុងនោះក៏

មានភពផែនដីផងដែរ។ នៅប្រហែល 4.លានឆ្នាំមុន មានភពមួយមានទំហំប៉ុនភពអង្គារ
បានហោះមកបុកភពផែនដី ខណៈពេលនោះផែនដីបានបែកជាបំណែកតូចៗ។ ចំពោះភព
ដែលបានបុកផែនដីនោះ បានក្លាយទៅជាព្រះចន្ទដែលព្រះចន្ទ និង ផែនដីទាញគ្នាទៅវិញទៅមក។ ការទាញគ្នានេះធ្វើឲ្យផែនដីមានលំនឹង រត់ត្រង់នៅលើអក្ស័រាងស្វ៊ែរជុំវិញព្រះអា
ទិត្យ។ ទំនាញរបស់ព្រះចន្ទជួយបន្ថយល្បើនរបស់ផែនដី ដែលកាលពីមិនទាន់មានព្រះចន្ទ
វាធ្វើដំណើរ 6 ម៉ោងក្នុងថ្ងៃដើម្បីវិលជុំវិញព្រះអាទិត្យ តែនៅពេលដែលមានព្រះចន្ទផែនដី
ធ្វើការវិលជុំវិញព្រះអាទិត្យមានរយៈពេល ២៤ ម៉ោងក្នុងមួយថ្ងៃ និង រត់ត្រង់នៅលើអក្ស័
ស្វ៊ែរ។ ព្រះចន្ទធ្វើឲ្យផែនដីចុះត្រជាក់ និង បង្កើតឲ្យមានការផ្លាស់ប្តូររដូវ។ ភាវៈរស់ដែល
មានវត្តមាននៅលើភពផែនដីអាចរស់នៅបានដោយសារផែនដីធ្វើទំនាញ ជាមួយព្រះចន្ទ
​ព្រោះបើគ្មានព្រះចន្ទទេផែនដីនឹងវិលជុំវិញព្រះអាទិត្យក្នុងរយៈពេល ៦ ម៉ោងក្នុងមួយថ្ងៃផែន
ដីមិនអាចចុះត្រជាក់គ្មានទំនាញជាក់លាក់វិលជុំវិញខ្លួនឯងគ្មានទិសដៅ​ ហើយនៅលើភព
ផែនដីក៏គ្មានរដូវដែរ។ នៅប្រហែលជា 550 លានឆ្នាំមុនមានសត្វធំៗជាច្រើនរស់នៅក្នុងទឹក
ហើយវត្ថុទីមួយ ដែលចេញពីក្នុងទឹកគឺដើមឈើ។ ប្រហែល 30 លា​នឆ្នាំមុន រុក្ខជាតិជាច្រើន
បានងាប់ហើយ​រលួយកប់នៅក្នុងដីក៏បានក្លាយជាកប្រង។​​ ប្រហែលជា 25០ លានឆ្នាំមុន
មានការផ្ទុះភ្នំភ្លើងធំជាងគេនៅលើផែនដី ការផ្ទុះនេះធ្វើឲ្យបាត់បង់ជីវិតសត្វប្រហែល ៧០
ភាគរយបានផុតពូជ។ បន្ទាប់ក៏មានភាវៈមួយទៀត បានកើតឡើងនោះគឺ ដាយណូស័រដែល
មានវត្តមាននៅលើផែនដីប្រហែលជា 116 លានឆ្នាំមុន។ នៅខណៈនោះ ផែនដី​ទំាងមូលនៅ
ជាប់គ្នាយ៉ាងធំដែលគេហៅថា ប៉ាងគៀ (Pangaea)។ ប្រហែលជា 650 លានឆ្នាំមុនមាន
អាចម៍ផ្កាយមួយយ៉ាងធំបានធា្លក់មកលើផែនដីធ្វើឲ្យផែនដីងងឹងហើយដាយណូស័រក៏បាន
ផុតពូជនៅពេលនោះទៅ។ការផុតពូជរបស់ដាយណូស័រ បន្សល់ទុកនូវជីវិតសត្វថនិកសត្វ
ដែលជាពពួកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ។ ប្រហែលជា 2.លានឆ្នាំមុន មានការ
ចាប់ផ្តើមវិវត្តន៍មនុស្សពីប្រភេទសា្វ។ ប្រហែលជា 80 ពាន់ឆ្នាំមុន មនុស្សបានរកឃើញ​ភ្លើង
សំរាប់ប្រើប្រាស់ និង សំរាប់ការពារខ្លួនពីសត្វសាហាវ។ ប្រហែលជា 200 000 ឆ្នាំមុន មនុស្ស
ចាប់ផ្តើចេះនិយាយដោយសារមានការវិវត្តន៍បំពង់សំលេងដែលមនុស្សអាចនិយាយ និង ធ្វើ
ការទំានាក់ទំនងគ្នាតាមរយៈការនិយាយ។ មុនពេលដែលមនុស្សចេះនិយាយពួកគេធ្វើការ
ទំនាក់ទំនងគ្នាតាមរយៈការមើល និង តាមរយៈកាយវិការប៉ុនណោះ។ នៅប្រហែល ​50 000
ឆ្នាំមុន មានការកកើតទឹកកកនៅប៉ូលខាងជើង ពេលនោះដែរមនុស្ស អូម៉ូសាព្យាន បានចាប់
ផ្តើមធ្វើការផ្លាស់ប្តូរទីស្ថានចេញពីទ្វីបអាហ្វ្រិចទៅទ្វីបផ្សេងៗទៀតដូចជាទ្វីបអ៊ឺរុបអាស៊ីនិងអូស្ត្រាលី។ ប្រហែលជា 30000 ឆ្នាំមុន មនុស្សអូម៉ូសាព្យានបានមកដល់ទ្វីអ៊ឺរ៉ុបជាលើកទី១។
តាមការបកស្រាយរបស់វីដេអូនេះបានបង្ហាញថាមនុស្ស អូម៉ូសាព្យាន បានផ្លាស់ប្តូរទីលំនៅ
ដើម្បីស្វែងរកអាហារពីទ្វីបអាព្រិចទៅទ្វីបផ្សេងៗទៀតដូចជាអ៊ឺរុបអាស៊ីនិងអូស្ត្រាលី។
មនុស្សដែលមាននៅលើផែនដីយើងសព្វថ្ងៃគឺជា ប្រភេទមនុស្សតែមួយដែលគេហៅថា
ក្រុមអូម៉ូសាព្យាង​ ដែលមកពីទ្វីអាព្រិច។ ហើយមនុស្សប្រភេទផ្សេងទៀតបានផុតពូជពីផែន
ដីអស់ហើយ។ នេះបញ្ជាក់ថា យើងជាមនុស្សប្រភេទតែមួយដែលមានប្រភព និង ដើម
កំណើតនៅទ្វីបអាព្រិច។nចំពោះពណ៌ស្បែករបស់មនុស្សមានការខុសគ្នាទៅតាមតំបន់រស់
នៅរបស់ពួកគេនិងឥទ្ធិពលនៃអាកាសធាតុ។​មនុស្សចាប់ផ្តើមអភិវឌ្ឍន៍ពេលដែលពួកគេចេះនិយាយនិង ចាប់ផ្តើមអភិវឌ្ឍន៍ភាសាមនុស្សចាប់មានសិស្បៈអក្សរតាមរយៈការធ្វើ
កសិកម្ម និង ប្រកបរបរផ្សេងៗ។​ មានវីដេអូ 


Post a Comment

0 Comments