អំពីយើង

ពិធីបុណ្យកត្តញ្ញូនៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប

កាលពីថ្ងៃទី23ខែកក្កដាឆ្នាំ2014នៅសាលា
បច្ចេកទេសដុនបូស្កូខេត្តកែបបានប្រារព្ធពិធី
បុណ្យកត្តញ្ញូដើម្បីឲ្យសិស្សានុសិស្សបាននិ
យាយសារភាពនូវកំហុសដែលខ្លួនបានធ្វើខុស
ចំពោះមាតាបិតាលោកគ្រូអ្នកគ្រូ។ នៅក្នុងកម្ម
វិធីបុណ្យកត្តញ្ញូនេះផងដែរ មានការចូល

រួមក្រោមអធិបតីភាពលោកពុកលីសំណាង អធិការសាលាបច្ចេកទេសដុនបូស្កូខេត្តកែប លោកគ្រូទាវហេងឡាយជានាយកសាលា លោកគ្រូពៅ តុលា ប្រធានការិយាល័យសិក្សា លោកគ្រូអ្នកគ្រូអាណាព្យាបាលសិស្សានុសិស្សព្រមទាំងសិស្សានុសិស្សាប្រហែល300នាក់។ កម្មវិធីបុណ្យកត្តញ្ញូនេះចាប់ផ្ដើមពីម៉ោង8:00នាទីព្រឹករហូតដល់ម៉ោង11:30នាទីថ្ងៃត្រង់។នៅក្នុងកម្មវិធីមានការសម្ដែងដូួចជា ការច្រៀងចម្រៀងការរាំឌីស្កូ ការរាំរបាំ និង ការសម្ដែង
រឿងផ្សេងៗដែលទាក់ទងនឹងកត្តញ្ញួ អ្វីដែលពិសេសនឹងជាបេះដូងនៃកម្មវិធីនេះគឺការដឹងគុណ
ចំពោះឪពុក ម្ដាយ លោកគ្រូ អ្នកគ្រូនៅពេលដែលកម្មវិធីនោះមកដល់សិស្សានុសិស្សបានលត់ជង្គង់
ចំពោះមុខឪពុក ម្ដាយ លោកគ្រូ អ្នកគ្រូនិយាយរៀបរាប់នូវកំហុសឆ្គងដែលខ្លួនបានធ្វើហើយលោក
គ្រូអ្នកគ្រូធ្វើ ការសូត្ររៀបរាប់ពីការលំបាករបស់ឪពុកម្ដាយរំពេចនោះម្នាក់ៗយំគ្រប់គ្នាទាំងឪពុក
ម្ដាយ លោកគ្រូ អ្នកគ្រូ។ ជាចុងបញ្ចប់នៃកម្មវិធីមានការហូបបាយថ្ងៃត្រង់ជុំគ្នា និងការដើរកំសាន្ត
ជុំវិញសាលា។

Post a Comment

0 Comments