អំពីយើង

ភូមិព្រៃនប់

 
ភូមិព្រៃនប់គឺស្ថិតនៅក្នុងស្រុកព្រៃនប់ខេត្តព្រះសីហនុ។ ភូមិនេះមានប្រជាជនចំនួន12800នាក់មាន2133គ្រួសារ ស្រី7000នាក់​ប្រុស5800នាក់។ភូមិនេះមានឈ្មោះថាភូមិ
ព្រៃនប់ដោយសារតែកាលពីមុន
មានក្របីព្រៃមួយយ៉ាងធំបានចុះមកផឹកទឹកអូរនៅក្នុងភូមិ ហើយក្របីព្រៃនោះមានស្នែងនប់ស្អាត។ដូច្នេះហើយទើប គេនាំគ្នាហៅភូមិនោះថាភូមិអូរព្រៃនប់ លុះហៅយូរៗទៅក៏
កាត់ខ្លីនៅសល់ត្រឹមភូមិព្រៃនប់រហូតដល់សព្វថ្ងៃ។ភូមិនេះ មានផ្សារមួយឈ្មោះថាផ្សារព្រៃនប់មានសាលារៀនពីរគឺ សាលសបឋមសិក្សាព្រៃនប់និង វិទ្យាល័យហ៊ុនសែនព្រៃនប់និងមានភ្នំមួយផងដែរឈ្មោះថាភ្នំម៉ាក់ប្រាងហើយនៅក្បែរជើងភ្នំ
មានកន្លែងមួយដែលគួរឲ្យចាប់អារម្មណ៍ផងដែរគឺ ទឹកធ្លាក់​ ដែលនៅទីនោះមាន ទេសភាព
ស្រស់ស្អាតគួរសម និង​ មានមនុស្សមកលេងច្រើនដែរ ជាពិសេសថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។
ប្រជាជននៅក្នុងភូមិភាគច្រើនកាន់សាសនាព្រះពុទ្ធនិង ខ្លះទៀតកាន់សាសនាឥស្លាមប៉ុន្តែក៏
មានប្រជាជនខ្លះទៀតកាន់សាសនាព្រះពុទ្ធមែន​ តែនៅពេលមានពិធីបុណ្យសាសនាដ៏ទៃទៀត ពួកគេក៏គោរពដូចគ្នា ដូចជាពិធីបុណ្យចូលឆ្នាំចិនជាដើម។ប្រជាជននៅ ក្នុងភូមិភាគច្រើនប្រកប
របរជាកសិករ ហើយក្រោយពីរដូវធ្វើស្រែចំការរួចរាល់ គេនាំគ្នាដាំបន្លែបង្ការ​ និងផ្លែឈើផ្សេងដូច
ជាត្រសក់ ល្ពៅ សណ្ដែកខៀវ ត្រកួន ត្រសក់ស្រូវ និង ផ្លែឪឡឹកជាដើម។ហើយក៏មានប្រជាជន
ខ្លះទៀតទៅធ្វើការនៅខាងក្រៅដូចជាទៅ ធ្វើសំណង់ធ្វើការរោងចក្រ​ និង ទៅប្រទេសក្រៅជាដើម។

Post a Comment

0 Comments