អំពីយើង

ដំណើរការនៃការទំនាក់ទំនង

ការទំនាក់ទំនង ពិតជាមានសារះសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប។ មនុស្សទាំងអស់នៅក្នុង
សកលលោកកឺត្រូវតែមានទំនាក់ទំនងជាមួយគ្នា គឺគ្មាននរណាម្នាក់អាចរស់នៅដោយគ្មានការ
ទំនាក់ទំនងបានទេ។​ ម្យ៉ាងទៀតការទំនាក់ទំនងនេះគឺមានសារះសំខាន់ណាស់សម្រាប់អ្នកសារ
ពត៌មាន ព្រោះអ្នកសារពត៌មានត្រូវតែចេះទំនាក់ទំនងទៅកាន់មនុស្សទាំងអស់នៅក្នុងសង្គមដើម្បី
ទទួលបានពត៌មានយកទៅផ្សព្វផ្សាយដល់សាធារណះជន។ ពត៌មាននីមួយៗដែលផ្សព្វផ្សាយទៅ
ត្រូវមានដំណើរការដូចខាងក្រោម៖
  • ប្រពភពត៌មាន៖ មានន័យថាត្រូវរកឲ្យឃើញនូវប្រភពពត៌មានពិតថាតើពត៌មាននោះមានប្រ
ភពមកពីណា ត្រូវតែធ្វើការទំនាក់ទំនងរកឲ្យឃើញពត៌មានពិត។
  • អ្នកបញ្ចូន៖ គឺជាអ្នកដែលផ្ដល់ពត៌មានទៅកាន់សង្គមពីពត៌មានពិត ពីហេតុការណ៍ដែលបាន
កើតឡើងតាមរយះបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗដូចជា You Tube, Facebook, ទូរទ្សសន៍ជាដើម។
  • សារ៖ គឺត្រូវមានទម្រង់ W5H1 question។ ហើយត្រូវមានគោលដៅច្បាស់លាស់។
  • កត្តារំខាន៖ ជាឧបគ្គសដែលរំខានដល់ការផ្ដល់ពត៌មានដល់អតិថិជន។
  • ប៉ុស្តិ៍៖ ជាកន្លែងសម្រាប់ផ្សព្វផ្សាយពត៌មានទៅដល់សង្គម ប៉ុន្តែមុននឹងផ្សព្វផ្សាយត្រូវពិនិត្យ
អត្ថបទនោះឲ្យបានល្អិតល្អន់ជាមុនសិន ដូចជាអក្ខរារវិរុទ្ធជាដើម ជៀសវាងការមានកំហុសឆ្គង។
  • អ្នកទទួល៖ គឺជាអ្នកដែលបានដឹងអំពីពត៌មានដែលអ្នកញ្ចូនបានផ្សាយ និងបញ្ចេញយោបល់
ទៅលើអត្ថបទរបស់អ្នក។
  • ឆ្លើយតប៖ គឺជាអ្នកដែលបានទទួលសារ ហើយបានឆ្លើយតបមកវិញ គឺប្រៀបដូចជាអ្នកទទួលអញ្ចឹងដែរ។
  • ការចែករំលែកពត៌មាន៖ សព្វថ្ងៃនេះមានបណ្ដាញទំនាក់ទំនងសង្គមជាច្រើន ដែលអាចឲ្យអ្នកធ្វើការចែករំលែកពត៌មានទៅកាន់មនុស្សទួទៅបានយ៉ាងឆាប់រហ័ស។

Post a Comment

0 Comments