អំពីយើង

ពិធីបុណ្យចូលឆ្នាំនៅសាលាបច្ចេកទេសដុនបូស្គូខេត្តកែប

ពិធីបុណ្យចូលឆ្នាំជាពិធីបុណ្យមួយដែលប្រជាជនកម្ពុជាតែងតែប្រារព្ធធ្វើទាំងនៅក្នុងប្រទេសនិងនៅក្រៅ
ប្រទេស។នៅមុនថ្ងៃចូលឆ្នាំប្រជាជនកម្ពុជាតែងតែរៀបចំផ្ទះសម្បែងដើម្បីទទួលទេវតាឆ្នាំថ្មី។​ ចំនែកនៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែបវិញ ក៏ធ្វើដូចេ្នះដែរសិស្សានុសិស្សបាននាំគ្នាសំអាត
កន្លែងស្នាក់នៅ និងនៅតាមផ្នែករៀងៗខ្លួន ហើយនៅថ្ងៃចុងក្រោយក៏មានការលេងល្បែងប្រជាប្រិយ
ផងដែរដូចជា ល្បែងវាយក្អម បោះអង្គុញ ចោលឈូង លាក់កន្សែង ឆ្មារចាប់កណ្ដុរ ជាពិសេសទៅ
ទៀតនោះក៏មានការស្រង់ទឹកលោកពុក ព្រមទាំងលោកគ្រូអ្នកគ្រូផងដែរ។ នៅចុងបញ្ចប់នៃកម្មវិធីក៏​
មានការរំាលេងកំសាន្តជាមួយលោកគ្រូអ្នកគ្រូយ៉ាងសប្បាយរីករាយ។


Post a Comment

0 Comments