អំពីយើង

វិធីសាស្រ្តដាំដើមដូងដោយមិនចាំបាច់ស្រោចទឹក និង​ ទទួលបានផលច្រើន


ដូងជាដំណាំឈើហូបផ្លែមួយប្រភេទ​​​​ដែលប្រជាជនកម្ពុជានិយមដាំមិនថានៅតាមគេហដ្ឋាន ឫជាប្រភេទអាជីវកម្មនោះទេ។ដំបូងយើងត្រូវជ្រើសផ្លែដូងដែលធំមានដុះពន្លកថ្លោកល្អ។ បន្ទាប់មកជីករណ្ដៅទំហំ១ម៉ែត្របួនជ្រុងក្នុងជំរៅ២ចង្អាមដៃរបស់មនុស្សពេញវ័យ។ហើយស្រ
ទាប់ទី១នៅបាតរណ្ដៅត្រូវដាក់លាមកគោចំនួន៣បង្គីស្រទាប់ទី២ដាក់ស្លឹកឈើចំនួន៦បង្គី ស្រទាប់ទី៣ដាក់ផេះចំនួន១បង្គីស្រទាប់ទី៤ដាក់លាមកគោចំនួន៣បង្គីថែមទៀរីឯស្រទាប់ទី៥ ដាក់ដីខ្សាច់ឫដីល្បាយខ្សាច់ចំនួន២បង្គី។រួចហើយស្រោចទឹកពីលើឲជោគទើបដាក់ដូងដាំ ដោយកប់ផ្លែឲនៅត្រឹមពន្លក។យើងដឹងហើយថាលាមកគោជាជីធម្មជាតិដ៏ល្អវាជួយឲស្លឹក ឈើឆាប់រលួយនិងកា្លយជាជីបានយ៉ាងឆាប់រហ័សចំណែកឯការដាក់ផេះជួយឲដូងដុះលូតលាស់ បានល្អ ព្រោះផេះមានជាតិប្រៃហើយដំណាំដូងត្រូវការសារធាតុនេះច្រើន។ដីខ្សាច់ឫដីល្បាយខ្សាច់
​អាចរក្សាសំណើមបានយូរហើយត្រជាក់ជួយឲឫសដូងស្រូបយកជីវជាតិបានងាយស្រួល។ ការរៀបចំរណ្ដៅបែបនេះ ធ្វើឲយើងមិនលំបាក ក្នុងការស្រោចទឹកទេគឺស្រោចតែម្ដងគត់នៅពេលដាំ
 ហើយដាំបានរយះពេល៤ឆ្នាំដូងចាប់ផ្ដើមផ្ដល់ផ្លែរហូតផ្លែច្រើននិងទឹកមានរសជាតិផ្អែមទៀតផង។

















Post a Comment

0 Comments