អំពីយើង

ឯកឧត្តម ស៊ុន ចាន់ថុល ចូលរួមជាអធិបតីក្នុងពិធី “ រួមគ្នាដើម្បីលើកកម្ពស់ជីវភាពបងប្អូនប្រកបរបរដឹកជញ្ជូនក្រៅប្រព័ន្ធ “


ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននិងអញ្ចើញជា អធិបតី នៅក្នុង "កម្មវិធីរួមគ្នាដើម្បីលើកកម្ពស់ជីវភាព
បងប្អូនប្រកបរបរដឹកជញ្ជូនក្រៅប្រព័ន្ធជាពិសេសបងប្អូនដែលប្រកបមុខរបរដឹកជញ្ជូនដោយប្រើម៉ូតូកង់បីឬរ៉ឺម៉ក់ខ្មែរ" ដោយមានការអញ្ជើញចូលរួមពី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ប្រធានសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា  ក្រុមហ៊ុនសូគីមិច ក្រុមហ៊ុន Grab អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) និងអ្នកបើកបរម៉ូតូរ៉ឺម៉ក់កង់បីខ្មែរជាង ៥០០០ នាក់ផងដែរ។
ពិធីនេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៧ ខែមិថុនា  ឆ្នាំ២០១៨  នៅទីស្នាក់ការ អគារខេមរានី សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ។ កម្មវិធីនេះរៀបចំឡើងដើម្បី ចូលរួមចំណែកជួយលើកកម្ពស់ជីវភាពបងប្អូនប្រកបរបររ៉ឺម៉ក់កង់បីខ្មែរ ជាង ២០០០០ នាក់ នៅក្នុងទីក្រុងភ្នំពេញ ជាពិសេសសមាជិក សមាជិកា នៃសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា ដោយនឹងបំពាក់នូវ
Application Technology របស់ក្រុមហ៊ុនGRAB ដែលជាមធ្យោបាយដឹកជញ្ជូនមួយប្រើ   បច្ចេកវិទ្យា និងការបញ្ចុះតម្លៃ ៥% ក្នុងរយៈពេល ៦ខែដំបូង។
ជាងនេះទៅទៀតបងប្អូនប្រជាពលរដ្ឋប្រកបរបររត់រ៉ឺម៉ក់កង់បីខ្មែរ នៃសមាគមរួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា នឹងទទួលបានការបញ្ចុះតម្លៃសាំងធម្មតា  និងសាំងស៊ុបពែ ទាបជាងតម្លៃទីផ្សារ ៣០០ រៀល (ក្នុង១លីត្រ) ពីក្រុមហ៊ុនសូគីមិច  ដែលចាប់អនុវត្តពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ នេះតទៅ។


Post a Comment

0 Comments