អំពីយើង

ក្រុមនិស្សិតជ័យលាភីចំនួន៩រូប ទទួលបានអាហារូបករណ៍ទៅ សិក្សានៅ ប្រទេសណូវែលហ្សេឡង់


ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីទាំង៩រូបដែលទទួលបានអាហាររូបករណ៍ ហើយនិស្សិតទាំងនេះជាមន្ត្រីរាជការ
និងបុគ្គលិកនៅតាមក្រសួង ស្ថាប័ន និងវិស័យឯកជន ដែលត្រូវទៅសិក្សានៅប្រទេសណូវែលហ្សេឡង់។ ការជួបសំណេះសំណាលនេះ មានគោលបំណងដើម្បីទទួលបានអនុសាសន៍ណែនាំ ក៏ដូចជាការចែករំលែកបទពិសោធន៍ល្អៗ ពីឯកឧត្តមទេសរដ្ឋមន្ត្រី មុនពេលធ្វើដំណើរទៅសិក្សានៅក្រៅប្រទេស។
ក្រុមនិស្សិតចំនួនប្រាំបួនរូបនេះ នឹងត្រូវចេញដំណើរទៅសិក្សាលើមុខវិជ្ជាមួយចំនួនរួមមាន៖ គោលនយោបាយសាធារណៈ ការអប់រំ ចំណីអាហារ ការគ្រប់គ្រងធុរកិច្ច និងសុខភាពសាធារណៈ ក្រោមកម្មវិធីអាហារូបករណ៍អាស៊ាន-ណូវែលហ្សេឡង់។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តាំផ្ញើរឱ្យក្មួយៗនិស្សិត ធ្វើអំពើល្អ ជួយផ្សព្វផ្សាយអំពីការរីកចម្រើនរបស់កម្ពុជា ខិតខំរៀនសូត្របន្ថែម ដើម្បីត្រឡប់មកវិញបម្រើប្រទេសជាតិយើងអោយកាន់តែរីកចម្រើនមួយកម្រិតទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពី៖ ការខិតខំប្រឹងប្រែងរបស់ក្រសួង ក្នុងការអភិវឌ្ឍ និងធ្វើកំណែទម្រង់លើសេវាសាធារណៈកាត់បន្ថយពេលវេលាផ្តល់សេវា កាត់បន្ថយចំណាយ បង្ខិតសេវាទៅជិតប្រជាពលរដ្ឋ ពង្រឹងប្រសិទ្ធភាពក្នុងការអភិវឌ្ឍថែទាំហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយសុវត្ថិភាព និងតម្លាភាព។


..............អត្ថបទ កែវ សុខហេង...........
..........រូបភាពក្រុមការងារក្រសួង..........

Post a Comment

0 Comments