Sunday, December 28, 2014



  • កាលពីអត្ថបទមុន​លោកអ្នកធ្លាប់បានដឹង​​រួចមកហើយ អំពីសម្បជញ្ញះ​(Conscious) និង អនុសម្បជញ្ញះ(Sub-conscious)។ដែលទាំងពីរផ្នែកនេះនៅក្នុងខួរក្បាលរបស់យើង បានបែងចែកជាពីរផ្នែក។ សម្បជញ្ញះ(Conscious) មានភាគរយនៃការចងចាំតិច ប៉ុន្តែភាគរយនៃអ​មនុស្សយើងគ្រប់ៗរូបតែងតែមានការលូតលាស់ខុសៗគ្នាទាំងផ្នែករាងកាយនិងចិត្គំនិត។
  • ការចងចាំរបស់មនុស្សយើងបានបែងចែកជាពីរផ្នែកគឺសម្បជញ្ញះ​(Conscious)និង អនុសម្បជញ្ញះ(Sub-conscious)។
  • អារម្មណ៍ក្នុងការរស់នៅជាមួយឪពុកម្ដាយតាំងពីតូចរហូតដល់ធំមានការខុសគ្នាទៅតាមវ័យរបស់យើង។ដូចជានៅពេលដែលយើងនៅតូចគឺមានខ្មាស់អៀនតិចប៉ុន្តែពេលដែលធំឡើងគឺមានការខ្មាស់អៀនច្រើន។
  • ការស្រលាញ់អ្នកដែលមានចរិកលក្ខណះដូចជាម្ដាយ ឫ ឪពុករបស់យើង ឫ ក៏អាចស្រលាញ់ម្ដាយ ឫ ឪពុករបស់ខ្លួនតែម្ដង។ ​​ 
​        
          អនុសម្បជញ្ញះ(Sub-conscious)ដែលយើងមិនបានចងចាំមានច្រើន។សម្បជញ្ញះ(Conscious) មានដូចជាជំនឿអត្តចរិក​និង ចរិកលក្ខណះរបស់មនុស្សម្នាក់ ចំណែកអនសម្បញ្ញះ(Sub-conscious) មានដូចជាអារម្មណ៍ ការគិត បទពិសោធន៍ វិញ្ញាណ និង ឌីអិនអេ(DNA)។
       

          ក្មេងនៅចន្លោះអាយុពី០ដល់៧ឆ្នាំ ត្រូវតែទទួលបានការអប់រំច្រើនពីឪពុកម្ដាយរបស់ពួកគេ ព្រោះក្មេងក្នុងវ័យនេះទាមទារការស្រលាញ់ថ្នាក់ថ្នម យកចិត្តទុកដាក់ ការថែរក្សាច្រើនពីឪពុកម្ដាយ។ ក្នុងនាមយើងជាឪពុកម្ដាយត្រូវតែព្យាយាមស្វែងយល់ពីកូនឲ្យបានច្រើន បង្ហាត់បង្រៀនកូនៗ ព្រោះក្មេងៗក្នុងវ័យនេះត្រូវការ៖
          o រៀននិយាយ និង រៀនស្ដាប់ៈ នៅត្រង់ចំនុចនេះមុននឹងយើងនិយាយអ្វីទៅកាន់ក្មេងៗ ត្រូវនិយាយពាក្យសមរម្យ ព្រោះបើយើងនិយាយពាក្យគំរោះគំរើយ ពេលដែលក្មេងស្ដាប់ហើយ វានឹងនិយាយតាមពាក្យដែលវាបានឮនោះ។
          o​​ រៀនដើរៈ គឺយើងត្រូវតែបង្រៀនគេឲ្យ ធ្វើដំណើរស្អាតសមរម្យ បើបង្រៀនឲ្យគេដើរកាងគេប្រាកដជាដើរកាងហើយ។
          o រៀនគិតៈ ក្មេងៗដែលស្ថិតក្នុងវ័យនេះ(០-៧ឆ្នាំ) ក៏មានការគិតដែរ​ គ្រាន់តែថា ការគិតរបស់ពួកគេខ្លី និង មិនសូវច្បាស់លាស់ដូចមនុស្សធំតែប៉ុណ្ណោះ។
          o សាសនានិងវប្បធម៌ៈ យើងក៏ត្រូវបង្រៀនពួកគេឲ្យយល់ពី សាសនា និង វប្បធម៌ដែរ ព្រោះពួកគេមានសិទ្ធដឹងឮថាគេជាសាសនាអ្វី មានវប្បធម៌ដូចម្ដេច? និង រៀនទំនាក់ទំនងជាមួយមនុស្សដទៃ និង ការទទួលស្គាល់ពីសង្គមខាងក្រៅផងដែរ។ ព្រោះក្មេងៗក្នុងវ័យពី០ដល់៧ឆ្នាំ ជាវ័យមួយដែលឆាប់ចាប់បាននូវអ្វីដែលឪពុកម្ដាយ បងប្អូនបានបង្រៀន និង ពីអ្នកដទៃដែលនៅជុំវិញខ្លួន។


          គំរូនៃអត្តសញ្ញាណដែលឪពុកឫម្ដាយផ្ដល់ឲ្យកូន៖
                ឪពុកៈ 

          o ភាពជាបុរសៈ មានភាពជាសុភាពបុរសក្នុងខ្លួន។
          o អំណាចៈ មានកម្លាំងខ្លាំងអាចធ្វើការរកស៊ីចិញ្ចឹមគ្រួសារ និង ការពារមនុស្សដែលខ្លួនស្រលាញ់។
          o ការការពារៈ ហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីការពារសុវត្ថិភាពគ្រួសាររបស់ខ្លួន។
              ម្ដាយៈ
          o ភាពជាស្រ្តីៈ ត្រូវមានចរិកជាស្រីពេញលក្ខណះ។
          o ស្រ្តីជាអ្នករៀបចំៈ មើលការខុសត្រូវ ទុកដាក់ថែរក្សា ទ្រព្យសម្បត្តិក្នុងគ្រួសារ រៀបចំផ្ទះ​​​     សម្បែង ថែទាំកូន។
          o ប្រពៃណីៈ សុភាពរាបសា ស្លូតបូត ប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវប្រពៃណី ទំនៀមទំលាប់ខ្លួន របស់មិនត្រូវធ្វេសប្រហែសភ្លេចច្បាប់ទំលាប់ប្រពៃណី។
       

          ​​​​​​​​​​​​​​បើយោងទៅតាមចិត្តវិទ្យារបស់គ្រិចបុរាណមានរឿងពីរបានកើតឡើដែលរឿងមួយហៅថា ការស្មុគស្មាញអូឌីសពូស(Oedipus complex)។ ដែលក្នុងរឿងនោះមានបុរសម្នាក់ឈ្មោះ អូឌីសពូស(Oedipus) បានចូលចិត្ត និង ស្រលាញ់ម្ដាយរបស់ខ្លួនជាងឪពុក ក្នុងន័យចង់បានម្ដាយធ្វើជាប្រពន្ធ រហូតហ៊ានសម្លាប់ឪពុករបស់ខ្លួន។ ចំណែករឿងមួយទៀតគឺ ការស្មុគស្មាញអេឡិចត្រា​ (Electra complex) គឺមាននារីម្នាក់ឈ្មោះអេឡិចត្រា(Electra)បានចាប់ចិត្តស្រលាញ់ឪពុករបស់ខ្លួន ហើយស្អប់ម្ដាយដល់ថ្នាក់ហ៊ានសម្លាប់ម្ដាយទៀតផង។ បញ្ហានេះកើតឡើងដោយសារតែ កាលពីនៅតូចឪពុកឫម្ដាយបានស្រលាញ់ថ្នាក់ថ្នម បីបាច់ថែរក្សាពួកគេ នៅជាមួយពួកគេរហូត ការពារពួកគេ មិនឲ្យពួកគេជួបការលំបាក ការភ័យខ្លាចអ្វីឡើយ ដូច្នេះនៅពេលពួកគេធំឡើង ពួកគេនៅតែដក់ជាប់ការស្រលាញ់នេះ​ជាមួយឪពុកឫម្ដាយ ហើយចង់នៅជាមួយពួកគាត់រហូត។ ប៉ុន្តែក្នុងន័យនេះគឺចំពោះកូនស្រីចង់នៅជាមួយឪពុក ហើយកូនប្រុសចង់នៅជាមួយម្ដាយ។ មូលហេតុនេះបណ្ដាលមកពីអនុសម្បជញ្ញះ(Sub- conscious) របស់ក្មេងដែលមាននៅក្នុងខ្លួនពួកគេតាំងពីតូចមក។ នៅពេលដែលមានហេតុការណ៍នេះកើតឡើងឪពុកឫម្ដាយបានធ្វើការបំបែកកូនប្រុសចេញពីម្ដាយ និង បំបែកកូនស្រីចេញពីឪពុក ដើម្បីកុំឲ្យមានបញ្ហាធំទៅថ្ងៃក្រោយ។ ប៉ុន្តែទោះជាមានការបំបែកយ៉ាងនេះក្ដីក៏ការស្រលាញ់ចូលចិត្តចំពោះកូនទៅលើឪពុកឫម្ដាយនៅតែដក់ក្នុងអារម្មណ៍ពួកគេជានិច្ច។ ដូចនេះហើយទើបពេលខ្លះបុរសៗធ្វើការជ្រើសរើសភរិយាដែលមានចរិកលក្ខណះដូចម្ដាយរបស់គេ ហើយនារីៗចូលចិត្តយកបុរសដែលមានលក្ខណះសម្បតិ្តដូចឪពុករបស់ខ្លួនធ្វើជាស្វាមី។