អំពីយើង

បុណ្យកីឡាពណ៌នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែប

​​      







 កាលពីថ្ងៃព្រហស្បតិ៏ ទី៣០ ខែមករា ឆ្នាំ២០១៤ នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែបបាន
រៀបចំពិធីបុណ្យកីឡាពណ៌ឫក៏បុណ្យលោកពុកបូស្កូ ដើម្បីរំលឹកទៅដល់គុណបុណ្យរបស់លោក
បូស្កូ។ ដែលមានការចែកចេញជា៤ពណ៌គឺពណ៌ខៀវ ពណ៌ផ្កាឈូក ពណ៌លឿង និង ពណ៌ក្រហម ហើយមានការដង្ហែរជាក្បួន និង មានការលេងនូវកីឡាផ្សេងៗផងដែរដូចជាកីឡារត់ប្រណាំង
រត់ប្រណាំងថយក្រោយ ការលោតកំពស់ ការលោតចំងាយ ការចោលដុំដែក រុញគា្នចេញពីរង្វង់
ទាញព្រាត់ រត់ប្រណាំងក្នុងទឹក បាល់អោបក្នុងទឹក... ហើយក៏មានការហូបនំចំណី និង ការរាំលេងកំ
សាន្ត
ពេលចប់កម្មវិធីនៃការលេងកីឡាចុងក្រោយក៏មានការប្រកាសលទ្ធផល ហើយនៅ
ក្នុងឆ្នាំនេះដែរ លេខ១គឺបានទៅលើពណ៌ផ្កាឈូក លេខ២ពណ៌លឿង និង លេខ៣ពណ៌ក្រហម។ នៅយប់នោះដែរក៏មានការរាំលេងកំសាន្តជាមួយគ្នា ព្រមទាំងលោកគ្រូអ្នក
គ្រូផងដែរ។

នៅពេលដង្ហែរក្បួន
នៅពេលដង្ហែរក្បួន

នៅពេលគោរពទង់ជាតិ

Post a Comment

0 Comments