ចិត្តវិទ្យា គឺជាការសិក្សាអំពីលក្ខណះសម្បត្តិរបស់មនុស្ស(HB)។ HB គឺជាឥទ្ធិពលនៃកត្តាមួយចំនួនដូចជា៖
១. ភេទៈ គឺជាការបែងចែកភេទប្រុស និង ភេទស្រី។ ក្មេងៗចាប់ពីអាយុ 0-7 ឆ្នាំគឺតែងតែនៅជាមួយម្ដាយ ហើយអាយុពី 7-18 គឺតែងតែនៅជាមួយឪពុក។ នៅក្នុងសង្គមមនុស្សបច្ចុប្បន្ន តែងតែនិយាយថាមនុស្សប្រុសមានកំលាំងខ្លាំងជាងមនុស្សស្រី តែនេះមិនមែនជាការពិតនោះទេ មនុស្សស្រី និង មនុស្សប្រុសគឺមានកំលាំងដូចគ្នា គ្រាន់តែមនុស្សប្រុសមានកំលាំងផ្សេង មនុស្សស្រីមានកំលាំងផ្សេងតែប៉ុណ្ណោះ។ នៅប្រទេសចិន គេបានបង្កើតម៉ាស៊ីនពិសោធន៍មួយដោយគេបានធ្វើការពិសោធន៍ទៅលើបុរស ដោយសាកល្បងឲ្យបុរសទទួលការឈឺចាប់ដូចមនុស្សស្រីនៅពេលសម្រាលកូន ប៉ុន្តែជាលទ្ធផលគឺគ្មានបុរសណាម្នាក់អាចទ្រាំនឹងការឈឺចាប់នេះបានទេ ដូចនេះសបញ្ជាក់ឲ្យឃើញថាមនុស្សស្រីក៏មានកំលាំងខ្លាំងដូចបរុសដែរ។
២. វប្បធម៌ / សង្គមៈ ប្រទេសទាំងអស់នៅក្នុងពិភពលោក គឺសុទ្ធតែមានវប្បធម៌រៀងៗខ្លួន។ ហើយប្រទេសខ្លះក៏ទទួលវប្បធម៌ពីប្រទេសដទៃមកដែរ ដូចជាប្រទេសកម្ពុជាបានឆ្លងចូលនូវវប្បធម៌បរទេសតាមរយះការមើលទូរទស្សន៍ ការមើលឃើញដោយផ្ទាល់ចំពោះជនបរទេសដែលចូលមកប្រទេសកម្ពុជា ឫអ្នកដែលជាជនជាតិខ្មែរ ហើយបានទៅរស់នៅបរទេសរួចក៏បានត្រឡប់មកប្រទេសកម្ពុជាវិញ ដោយនាំទាំងវប្បធម៌បរទេសមកជាមួយផង ដែលគេហៅាថា ខ្មែរអាមេរិកកាំង។
៣. អាយុៈ គឺជាការប្រៀបធៀបពេលដែលអ្នកនៅក្មេង និង ពេលដែលអ្នកធំឡើង។ នៅពេលដែលអ្នកនៅក្មេងការគិតគ្រប់បែបយ៉ាងគឺខ្ចីទាំងអស់។ ពេលធំឡើងគំនិតនោះប្រាកដជាផ្លាស់ប្ដូរទៅតាមវ័យរបស់អ្នក។
៤. សង្គមខាងក្រៅៈ គឺជាការរស់នៅក្នុងសង្គមទាំងមូល តែងតែខុសគ្នា។ ការបែងចែកវណ្ណះនៅក្នុងសង្គមរវាងអ្នកមាន និង អ្នកក្រ។
៥. ការអប់រំៈ ការអប់រំគឺមានសារះសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប។ ប្រសិនបើមនុស្សម្នាក់ៗមិនបានទទួលការអប់រំទេ នោះប្រទេសជាតិក៏គ្មានការអភិវឌ្ឍន៍ដែរ។ សម្រាប់អ្នកដែលបានទទួលការអប់រំ គឺគេមានគំនិតខ្ពស់ មានការច្នៃប្រឌិត តែគំនិតរបស់គេគឺមិនត្រូវគ្នាជាមួយអ្នកដែលមិនបានទទួលការអប់រំនោះទេ។
៦. សាសនាៈ នៅលើពិភពលោកមានសាសនាជាច្រើន ហើយអ្នកកាន់សាសនាទាំងនោះគឺតែងតែនៅលាយឡំគ្នា ប៉ុន្តែមិនមានសាសនាណាដែលណែនាំមនុស្សឲ្យប្រព្រឹត្តអំពើអាក្រក់នោះទេ គឺតែងតែណែនាំមនុស្សឲ្យធ្វើអំពើល្អ ប្រកបរបរសុច្ចរិក។ ប៉ុន្តែមនុស្សយើងទេដែលបំពានសាសនាដោយខ្លួនឯង ដូច្នេះហើយទើបអ្នកកាន់សាសនានីមួយៗមានចរិកខុសៗគ្នា។
0 Comments