អំពីយើង

អាការះពុលឡាន

     អាការះពុលឡាន គឺជាអាការះមួយដែលធ្វើឲមនុស្សក្អួតចង្អោរ វិលមុខអស់កម្លាំង ហើយបញ្ហានេះ ​ តែងកើតឡើយចំពោះមនុស្សគ្រប់វ័យមិនថាចាស់ឫក្មេងឡើយ។
 អាការះពុលឡាន គឺកើតឡើងដោយសារតែ ប្រដាប់រំលាយអាហារ ដូចជាក្រពះ ពោះវៀនមិនសូវល្អនិង ចរន្តឈាមដើរមិនសូវស្រួលជាពិសេសច្រើនកើតលើអ្នក
ដែលមានលក្ខណះខ្សោយដូចជាភ្នែក ខួរក្បាល និងត្រចៀក។ ក៏ប៉ុន្តែអាការះពុលឡាននេះ
 មិនអាចបង្កឲមនុស្សស្លាប់បានទេ គឺគ្រាន់តែធ្វើឲក្អួតច្រើនដង បណ្ដាលឲបាត់បង់ជាតិទឹក
តែប៉ុណ្ណោះ គឺវាមិនធ្ងន់ធ្ងរនោះទេ។ ដើម្បីឲជៀសផុតពីអាការះពុលឡាន នៅមុនពេលធ្វើ
ដំណើរត្រូវញាំថ្នាំពុលឡានឲបាន៤ម៉ោង មុននឹងធ្វើដំណើរ ឫយកសំឡីមកញ៉ុកក្នុងត្រចៀក កុំឲឭសំលេងអ្វីទាំងអស់។ ប្រសិនបើ ក្នុងករណីមានមនុស្សពុលឡានហើយនោះ ត្រូវមានទឹក
សំរាប់ខ្ពុលមាត់កុំឲមានក្លិន ត្រូវលេបថ្នាំឲបាត់ក្អួតឲមានអារម្មណ៍ល្អឡើងវិញ ឫញាំថ្នាំងងុយគេង។
ចំពោះផ្លូវចិត្ត ក៏ជាកត្តាចម្បងផងដែរ នៅពេលដែលយើងធ្វើដំណើរ បានមើលឃើញនូវអ្វីដែលមិន
ល្អ គួរជៀសវៀង ព្រោះធ្វើឲយើងរន្ធត់ចិត្ត​ ប៉ះពាល់ក្នុងអារម្មណ៍ ហើយបញ្ជាខួរក្បាលដែលនាំឲ
មានកើតនូវអាការះពុលឡានបាន។ ម្យ៉ាងទៀត នៅមុនពេលធ្វើដំណើរគប្បីកុំបរិភោគឆ្អែតពេក
ព្រោះពេលញាំឆ្អែត ហើយពេលជិះរលាក់ទៅៗ ចលនាក្រពះមិនសូវល្អ ដែលជាហេតុធ្វើឲមនុស្ស
កើតមាននូវបញ្ហានេះ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើដឹងថាខ្លួនងាយប្រឈមទៅនឹងស្ថាន
ភាពអាការះពុលឡាន​ គប្បីលេបថ្នាំការពារទុកជាមុន ឫបើមានបញ្ហាអ្វីត្រូវសំរាកគេង ហើយយក
សំឡីមកញ៉ុកត្រចៀកកុំឲលឺសំលេងខ្លាំង។

Post a Comment

0 Comments